(ភ្នំពេញ) ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥៖ ហ្វេនៗណាខ្លះកំពុងតែទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន AI ដ៏មហស្ចារ្យប្រចាំឆ្នាំ 2025 Samsung Galaxy S25 Series? ទីបំផុតបានបង្ហាញវត្តមានជាផ្លូវការហើយ ដែលបំពាក់មកជាមួយកំពូលមុខងារបញ្ញាសិប្បនិម្មិត AI ដ៏ឆ្លាតវៃដែលនឹងក្លាយជាមិត្តយល់ចិត្តបំផុតរបស់អ្នកប្រើប្រាស់!!

សម័យ AI ហើយ អ្នកណាថាមិនស្គាល់ AI ប៉ុន្តែបើ AI អាចក្លាយមិត្តសម្លាញ់ដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ មិនដឹងថាអស្ចារ្យប៉ុនណាទេហ្ន៎? មែនហើយ មុខងារ AI ដែលបំពាក់លើស្ដេចស្មាតហ្វូន Galaxy S25 Series ជំនាន់ថ្មីនេះ មិនត្រឹមតែជាកំពូលបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា AI ពហុមុខងារដែលយល់ច្បាស់បំផុតពីតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង! ចង់ដឹងថា អស្ចារ្យកម្រិតណា មកដឹងពីពហុមុខងារពិសេសៗរបស់ AI ដែលមាននៅលើ Galaxy S25 Series ទាំងអស់គ្នា៖

1. Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។
2. Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។
3. Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។
4. កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។
5. កាមេរ៉ាមុខ 12MP: ថតរូបបានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។
6. អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ិញ លើ Galaxy S25 Ultra

7. Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm’s Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%។
8. មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។
9. One UI7: អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។
10. AI Select: អាចធ្វើការជ្រើសរើសយកសកម្មភាពណាមួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។
11. Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%

ម៉េចដែរ? ប៉ុណ្ណឹងល្មមលង់ស្នេហ៍នៅ? ប៉ុណ្ណឹងអាចធ្វើជាមិត្តយល់ចិត្តបាននៅ? ប៉ុន្តែមិនទាន់អស់ទេណ៎ា អ្វីដែលកាន់តែយល់ចិត្តជាងនេះទៅទៀតនោះ គឺបន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2025 ក្រុមហ៊ុនសាមសុង ក៏ផ្ដល់នូវប្រូម៉ូសិនដ៏រំភើបសម្រាប់អតិថិជនដែលរាល់ការដាក់ Pre-Order ម៉ូឌែល Galaxy S25 Series ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 13 កុម្ភៈ ឆ្នាំ2025 នឹងទទួលបានការថែមជូនដូចជា៖
សម្រាប់ Galaxy S25 | Galaxy S25 Plus | Galaxy S25 Ultra
– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)
– ថែមជូន Galaxy Tab A9 Wi-Fi 1គ្រឿងភ្លាមៗ
– ការធានាលើអេក្រង់រយៈពេល 1ឆ្នាំពេញ
– ទទួលបាន Sim Cellcard Free Free
ក្រៅពីប្រូម៉ូសិនដ៏ពិសេសនេះហើយ អ្វីដែលជាចំណុចខ្លាំងរបស់ស្ដេចស្មាតហ្វូន Samsung Galaxy S25 Series នោះគឺ៖

*Galaxy S25 Ultra
– អេក្រង់លាតធំជាងមុន៖ ទំហំ 6.9 អ៊ិញ Refresh Rat 1-120Hz
– ការពារដោយកញ្ចក់ដ៏រឹងមាំ Dynamic AMOLED 2X Display
– ដំណើរការល្បឿនលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite 3nm for Galaxy
– កាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ៖
1. កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 200MP Wide, 50MP Ultra-Wide, 10MP telephoto (3x optical zoom), 50MP telephoto (5x optical zoom)
2. កាមេរ៉ាមុខ 12MP ធ្វើឱ្យរាល់ការចាប់យករូបភាពបានច្បាស់ល្អ…ម៉ដ្ឋស្អាតគ្រប់ស្ថានភាពពន្លឺ
– ថាមពលថ្មខ្លាំង៖ រហូតដល់ 5000mAh ប្រើប្រាស់បានម៉ាអស់ចិត្ត និងសាកថ្មល្បឿនលឿន 45W
– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Titanium silverblue, ពណ៌ Titanium Gray, ពណ៌ Titanium whitesilver និង ពណ៌ TitaniumBlack
បន្ថែមពីនេះ មានបំពាក់មកជាមួយនឹងជំនួយការដ៏ពិសេសគឺ ប៊ិក S Pen ដែលជួយសម្រួលដល់ការប្រើប្រាស់ឱ្យកាន់តែ រលូន…និងរហ័ស!

*Galaxy S25 Plus
– អេក្រង់ធំ៖ ទំហំ 6.7 អ៊ិញ QHD+ Refresh Rat 1-120Hz
– បំពាក់ដោយកញ្ចក់ប្រភេទ Dynamic AMOLED 2X Display
– ប្រព័ន្ធដំណើរការខ្លាំង៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy 3nm
– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP
– ថាមពលថ្មខ្លាំង៖ 4900mAh ប្រើប្រាស់បានយូរថ្ងៃ
– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Silver Shadow

*Galaxy S25
– អេក្រង់លាតធំ៖ ទំហំ 6.2 អ៊ិញ FHD+ Refresh Rat 1-120Hz
– កញ្ចក់ការពារអេក្រង់ប្រភេទ Dynamic AMOLED 2X Display
– ដំណើរការលឿន៖ ដោយកំពូលបន្ទះឈីប Snapdragon 8 Elite 3nm for Galaxy
– បំពាក់កាមេរ៉ា៖ ក្រោយ 3 គ្រាប់ ទំហំ 50MP Wide, 12MP Ultra-Wide, 10MP telephoto (3x optical zoom) និងកាមេរ៉ាមុខ 12MP
– ថាមពលថ្មធំ៖ 4000mAh ការកម្សាន្តម៉ាពេញចិត្តតែម្តង
– ពណ៌ដ៏ទាក់ទាញ៖ ពណ៌ Navy, ពណ៌ Icy Blue, ពណ៌ Mint, និង ពណ៌ Silver Shadow

Galaxy S25 Series ផ្ដល់ឱ្យលោកអ្នកនូវការប្រើប្រាស់ ការលេងកម្សាន្ត បំពេញការងារ ប្រកបដោយភាពរលូន និងកាន់តែសម្បូរបែបជាមួយនឹងដៃគូយល់ចិត្ត AI ដ៏ឆ្នើមបំផុតរបស់ សាមសុង!!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល 271 ជាន់ផ្ទាល់ដី ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!



