អត្ថបទ

សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការ​ នូវយីហោសាលា ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សាកម្ពុជា

ភ្នំពេញ៖ សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគា Fairfield by Marriot បានរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមគាំទ្រ​ យ៉ាងពេញទំហិង ពីស្ថានទូត សភាពាណិជ្ជកម្ម នៃចក្រភពអង់គ្លេស ប្រធាននាយកនៃសាលាប្រូមស៍ក្រូវ នៅចក្រភពអង់គ្លេស ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា និងអស់លោកលោកស្រី ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ក្នុងឱកាសបើកសម្ពោធដាក់ឱ្យដំណើរការយីហោ ប្រូមស៍ក្រូវ ក្នុងទីផ្សានៃព្រះរាជាណាចក្រកម្ពុជានេះ លោក Marc Thayre ដែលជាអនុប្រធានបេសកកម្ម ទទួលបន្ទុកផ្នែកអប់រំនៅកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ស្ថានទូតនៃចក្រភពអង់គ្លេស និងលោក Martin នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស បានសម្តែងនូវការគាំទ្រ និងសោមនស្សជាខ្លាំង ដែលតំណាងនៅប្រទេសកម្ពុជា ដែលមានលោកឧញ៉ា កែវ សម្បត្តិ ជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Visionary Alliance for Educations បាននាំយកមកនូវគ្រឹះស្ថានអប់រំ ដែលមានជំនាញ និងបទពិសោធន៍ ជិត៥០០ឆ្នាំមកហើយ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យអប់រំនេះ មកកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថា បុត្រធីតាកម្ពុជាជាច្រើន នឹងទទួលបាននូវការអប់រំ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ កម្រិតបទដ្ឋានអន្តរជាតិ ដែលមាតាបិតាជាច្រើនកំពុងស្វែងរក។

ជាងនេះទៅទៀត ការនាំយកនូវសាលាប្រូមស៍ក្រូវ មកកម្ពុជានៅពេលនេះ គឺមិនត្រឹមតែជាឱកាស នៃការបណ្តុះបណ្តាលកុលបុត្រកុលធីតាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយ នៃការរឹតបន្តឹងចំណងទំនាក់ទំនង រវាងប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។ តាមរយៈនៃការបង្ហាត់បង្រៀន និងរៀននៅសាលាប្រូមស៍ក្រូវនេះ លោកទាំងពីរសង្ឃឹមថា សិស្សានុសិស្ស និងក្រុមគ្រួសារជាច្រើន នឹងបានសិក្សាស្វែងយល់ពីវប្បធម៌ និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរបានកាន់តែច្រើន ព្រមទាំងនឹងអាចនាំយក នូវចំណេះដឹងទាំងនេះ មកអភិវឌ្ឍន៍ប្រទេសជាតិរបស់ពួកគាត់រៀងៗខ្លួន ឱ្យបានកាន់តែរីកចម្រើន។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍និង អភិវឌ្ឍន៍ នៃកម្ពុជា ក៏បានលើកឡើងពីមោទនភាព នៃការទទួលបានសិទ្ធិ ក្នុងការដំណើរការនូវសាលាប្រូមស៍ក្រូវ ដែលជាសាលាមួយ កំពុងឈានមុខគេក្នុងការផ្តល់នូវគុណភាពខ្ពស់ នៃការអប់រំ នៅចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រថៃឡង និងនៅប្រទេសចិន មកព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ លោកបានប្រកាសស្វាគមន៍ និងគាំជាខ្លាំង ដល់ដំណើរការនៃសាលាប្រូមស៍ក្រូវនៅកម្ពុជា។

ក្នុងពិធីសម្ពោធនេះ លោកស្រី Philippa Barson នាយិការសាលាប្រូមស៍ក្រូវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើបទបង្ហាញអំពីកម្មវិធីសិក្សា ដែលនឹងត្រូវអនុវត្តនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សាលានឹងមានទទួលសិស្សានុសិស្ស ឱ្យចូលសិក្សាចាប់ពីអាយុ ២ឆ្នាំឡើងទៅ រហូតដល់សិស្សថ្នាក់ទី១២តែម្តង ដោយសាលាបានបំពាក់ ទៅដោយបរិក្ខាយ៉ាងសំបូរបែប ដែលជាការចាំបាច់ គាំទ្រដល់កម្មវិធីសិក្សារបស់ប្រូមស៍ក្រូវ។ ប្រូមស៍ក្រូវ ត្រូវបានសាងសង់ឡើង លើបរិវេណដីដែលមានទំហំមួយម៉ឺនម៉ែត្រការ៉េបួនជ្រុង ដែលជាអាគាសិក្សាផ្ទាល់ខ្លួន របស់ម្ចាស់សាលា ដែលបង្ករនូវភាពងាយស្រួលជាខ្លាំង ដល់ការរៀបចំដើម្បីតម្រូវទៅតាមកម្មវិធីសិក្សា។ ឆ្នាំសិក្សាថ្មីដំបូងរបស់សាលា នឹងចាប់ផ្តើមចូលរៀន នៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដោយចាប់ផ្តើមទទួលចុះឈ្មោះសិស្ស ក្នុងពេលឆាប់ៗខាងមុខនេះ ដោយមានការផ្តល់ជូនជាពិសេស ដល់ក្រុមគ្រួសារ ដែលបានចុះឈ្មោះមុនគេផងដែរ។

ក្នុងឱកាសនៃពិធីសម្ពោធនេះ លោក ឧញ៉ា កែវ សម្បត្តិ បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្តដើម្បីនាំយក នូវគុណភាពនៃការសិក្សាលំដាប់ពិលោក មកបម្រើដល់កុលបុត្រកុលធី តាកម្ពុជាយើង ក្នុងនៃចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល នូវធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដើម្បីជាសរសរទ្រូងដ៏រឹងមាំ ក្នុងការជ្រោមជ្រែងកសាងប្រទេសជាតិយើង។

នៅទីបញ្ចាប់ គណៈអធិបតីទាំងអស់ បានអំពាវនាវដល់ភ្ញៀវកិត្តិយស និងក្រុមគ្រួសារទាំងអស់ ឱ្យចូលរួមគាំទ្រដល់សាលា ប្រូមស៍ក្រូវ ក្នុងការផ្តល់នូវសេវាអប់រំនៅកម្ពុជា ឱ្យបានខ្លាំងខ្លាទាំងអស់គ្នា។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់សាលា ដោយភ្ទាល់តាមរយៈទូរស័ព្ទលេខ 012 718 555 ឬ 016 718 555៕

To Top