អត្ថបទ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត” លើកទី៥ នាថ្ងៃ២៣ មីនា

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៥ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងនៅក្នុងវត្តនិគ្រោធវ័ន “គល់ទទឹង” មានគោល បំណងលើកស្ទួយសុខភាពផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការអនុវត្តយោគៈ និងសមាធិ ដែលជាកត្តា សំខាន់ក្នុងការបង្កើនគុណភាពជីវិត និងប្រសិទ្ធភាពការងារ។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី៥ ក្រោមការដឹកនាំរបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក និងលោកលោក ថូ ភីរ៉ាត់ ដែលជាប្រធានគម្រោងនៅឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ដែលថាគម្រោងនេះជាលើកដំបូងបំផុតនៅឆ្នាំ២០១៩ ម្យ៉ាងក៏ជាឆ្នាំដែល សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានបង្កើតឡើង ហើយក៏បាន បន្តរៀបចំគម្រោងនេះជាបន្ទាប់រហូតមកដល់ឆ្នាំ២០២៥នេះ។

ក្នុងពេលកន្លងមកកម្មវិធីនេះ ក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកជំនាញនិងអ្នកដែលមានបទពិសោធន៍ ក្នុងវិស័យអប់រំផ្លូវចិត្ត យោគៈ និងសមាធិ រួមមានព្រះវាគ្មិនកត្តិយស ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព លោកគ្រូ នឹម ឈុន្នី និងលោកគ្រូ វ៉ាត គឹមលី ដែលតែងតែនិមន្ដនិងចូលរួមកម្មវិធីនេះជាកត្តិយស។

បន្ថែមពីនេះទៅទៀត លោក ថូ ភីរ៉ាត់ ដែលជាប្រធានគម្រោងឆ្នាំ២០២៥ និងជាអនុប្រធាននៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានចែករំលែកថា កម្មវិធីនេះមិនត្រឹមតែ ផ្តោតលើការបង្កើន សុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងទំនាក់ទំនងល្អរវាងក្រុមគ្រួសារ មិត្តភក្តិ និងដៃគូជំនួញ ដែលនាំឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការងារ និងជីវិតប្រចាំថ្ងៃ។

ស្របពេលនេះផងដែរ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Toul Kork) មានកិត្តិយស គោរពអញ្ជើញប្រជាជនទាំងអស់ចូលរួមកម្មវិធី នាពេលខាងមុខនេះ ដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ ខាងក្រោម ៖

ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/wNa8PTeTucgcREYo8
(ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី ២១ មីនា ២០២៣ / ចំនួនសំបុត្រមានកំណត់) ៕

📩 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
📞 កញ្ញា ស៊ុម លីដា | ០៩៩ ៤៦៤ ៦៤៤ (តេឡេក្រាម៖ https://t.me/SUM_Lida)
📞 លោក ថូ ភីរ៉ាត់ | ០៦១ ៧៩៧ ៩៧៨
Facebook: https://www.facebook.com/JCIToulKork/


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top