ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា ឆ្នាំ២០២៥ បាននាំយកលាភសំណាងដ៏មហាសាល ធ្វើឱ្យកក្រើកដល់អតិថិជនទូទាំងប្រទេស។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងសូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ ខ្មែរ ប៊ែវើរីជីស កន្លងមក។ នេះ គឺជាការរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក និងជួយលើកទឹកចិត្តដល់សហគ្រិនខ្មែរ ដែលមានមហិច្ឆតាខ្ពស់ចង់ជួយសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន ហើយក៏សង្ឃឹមថា ការចាប់រង្វាន់លើកទី១ នេះ គឺជាការផ្ដល់សំណាង និងជាលាភជ័យដល់អតិថិជនទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង គ្រប់គ្រងដោយសហគ្រិនខ្មែរ ១០០% បានឈរជើងលើទីផ្សារយ៉ាងរឹងមាំអស់រយៈពេលជាង ៤០ ឆ្នាំមកហើយនៅកម្ពុជា និងនៅតែបន្តអភិវឌ្ឍន៍ផលិតផលខ្មែរប្រកបដោយភាពច្នៃប្រឌិត ឱ្យមានការប្រកួតប្រជែងខ្ពស់ទាំងក្នុងទីផ្សារកម្ពុជា និងបរទេស ដោយបានវិនិយោគបង្កើតនូវរោងចក្រស្តង់ដារលំដាប់ពិភពលោក តម្លើងនូវគ្រឿងចក្រខ្នាតធំ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ និងគ្រឿងផ្សំល្អឥតខ្ចោះ ក្រោមការធ្វើតេស្តជាមួយការវាយតម្លៃជាប្រចាំដោយអ្នកជំនាញលំដាប់អន្តរជាតិ។
រង្វាន់នៅមិនទាន់អស់ទេ! សម្រាប់បងប្អូនទាំងអស់គ្នាដែលទិញភេសជ្ជៈប៉ូវកម្លាំង VIKINGZ, DAZZ, KIZZ, ICY COOL និងទឹកពិសា កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមកុំចោលសំបកកេសឲ្យសោះព្រោះថា មានឱកាសឈ្នះរង្វាន់ធំច្រើនដូចជា៖ ផ្ទះអាជីវកម្ម របស់ ជីប ម៉ុង លែន, ទូរស័ព្ទម៉ាក Samsung រហូតដល់ ៥,០០០ រង្វាន់ និងម៉ូតូ Vespa ១៨ រង្វាន់ ដែលកំពុងរង់ចាំបងប្អូនមកទទួលលាភជ័យពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
សូមបញ្ជាក់ផងដែរថា៖ ការចាប់រង្វាន់ពីកម្មវិធី «មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាប់ $ ១,000,000» នៅសល់ ៤ លើកទៀត៖
ការចាប់រង្វាន់លើកទី២ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥
ការចាប់រង្វាន់លើកទី៣ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥
ការចាប់រង្វាន់លើកទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥
ការចាប់រង្វាន់លើកទី៥ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥
គាំទ្រផលិតផលក្នុងស្រុក គាំទ្រ ខ្មែរ ប៊ែវើរីជីស គាំទ្រការលើកស្ទួយសេដ្ឋកិច្ច និងជួយអភិវឌ្ឍវិស័យធំៗនៅកម្ពុជា។





