ភ្នំពេញ៖ កាលពីរាត្រីថ្ងៃសុក្រ ទី 28 ខែមីនា ឆ្នាំ 2025 Oppa TAEYANG កំពូលតារាចម្រៀងកូរ៉េ K-POP មកពីក្រុម BigBang បានធ្វើដំណើរមកដល់ភ្នំពេញ ដោយសុវត្ថិភាពហើយសម្រាប់ការចូលរួមសម្ដែង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL- Beyond the Best នាថ្ងៃសៅរ៍ ទី 29 ខែមីនា ឆ្នាំ 2025 នេះនៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។
ការអញ្ជើញមកដល់របស់ Oppa TAEYANG ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទចម្រៀង “I need a girl” ដ៏ល្បីល្បាញ បាននាំមកនូវភាពរំជើបរំជួល ការអន្ទះសាលាយឡំអារម្មណ៍រំភើប ដល់ហ្វេនៗដែលស្នេហាតន្ត្រី ជាពិសេសហ្វេនៗ K-POP ដែលប៉ងប្រាថ្នាចង់ជួបជាមួយ Idol សំណព្វចិត្តរបស់ពួកគេដោយផ្ទាល់ នៅថ្ងៃប្រគំតន្ត្រីអមដោយឆាកស្តង់ដារអន្តរជាតិដ៏ធំអស្ចារ្យ។
វត្តមានរបស់ Oppa TAEYANG ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ តំណាងក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមការងារអមជាមួយនឹងការថតរូបអនុស្សាវរីយ៍ ពោរពេញដោយស្នាមញញឹម។
ការអញ្ជើញមកដល់របស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG គឺដើម្បីត្រៀមខ្លួនសម្រាប់ការចូលរួមសម្ដែង ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោកដ៏កក្រើក និងធំបំផុតប្រចាំឆ្នាំ 2025 នៅលើទឹកដីខ្មែរ ដែលនឹងអង្រួនបេះដូងហ្វេនៗ ឱ្យពុះកញ្ជ្រោលពោរពេញដោយភាពរំភើបសប្បាយរីករាយ និងការចងចាំមិនអាចបំភ្លេចបាននៅថ្ងៃសៅរ៍
ទី 29 ខែមីនា ឆ្នាំ 2025 នៅបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់។
វត្តមានរបស់កំពូលតារាចម្រៀង K-POP TAEYANG ឆ្លុះបញ្ចាំងពីសុខសន្តិភាពរបស់ខ្មែរ យើងក៏ដូចជាការប្រឹងប្រែងរបស់ក្រុមហ៊ុន GANZBERG ដែលរំពឹងថានឹងធ្វើឱ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈវត្តមានរបស់ Idol ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរបរទេស កាន់តែច្រើនចូលមកទស្សនា នៅប្រទេសរបស់យើង។
មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនេះ ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZsBERG សហការ ឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។












