ភ្នំពេញ៖ FirstWave គឺជាចលនាដឹកនាំដោយស្ថាបនិកស្តាតអាប់ ដែលផ្តោត លើការ គាំទ្រដល់ស្តាតអាប់ក្រោយវគ្គបង្កើនល្បឿន បានរៀបចំកម្មវិធី Basecamp Meetup ដំបូងរបស់ខ្លួនយ៉ាង ជោគជ័យ កាលពីយប់មិញ នៅ Pi Coffee, Connexion លើកោះពេជ្រ។ ព្រឹត្តិការណ៍នេះមានការចូល រួមយ៉ាងច្រើនកុះករពី បណ្តាស្ថាបនិកស្តាតអាប់ វិនិយោគិន សហគ្រិន និងអ្នកចាប់អារម្មណ៍អំពីស្តាតអាប់ជាង ៨០ នាក់ មកជួបជុំគ្នា ដើម្បីចែក រំលែកបទពិសោធន៍ បង្ហាញទស្សនៈ និងកសាងសហគមន៍ថ្មី។
ក្រោមប្រធានបទ “សហគមន៍ដឹកនាំដោយស្ថាបនិក ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងតម្រង់ទិស” កម្មវិធីនេះមានលក្ខណៈខុសប្លែកពីកម្មវិធីស្ថាតអាប់ផ្សេងទៀត ដែលច្រើនផ្តោតលើការលក់គំនិត (Pitching) ជំនួសមកកវិញនូវ ការជជែក សន្ទនា និងការស្ទង់មតិពីអ្នកចូលរួមអំពីបញ្ហាដែលពួកគេប្រឈម ជាពិសេស ជាវេទិកាសេរី សម្រាប់អ្នកចូលរួម លើកឡើងពីយោបល់របស់ខ្លួន ក្នុងបរិយាកាសសប្បាយរីករាយ និងបើកចំហរ។
“យើងធុញនឹងព្រឹត្តិការណ៍ស្តាតអាប់ដែលមានអារម្មណ៍ដូចជាការសម្ដែង” អ្នករៀបចំព្រឹត្តិការណ៍ម្នាក់បានបញ្ជាក់។ “យប់មិញបង្ហាញថា មានតម្រូវការខ្លាំងចំពោះសហគមន៍ពិតប្រាកដ និងការគាំទ្រពិតប្រាកដស ម្រាប់អ្នកបង្កើតស្តាតអាប់នៅកម្ពុជា។”
“យប់នេះមិនត្រឹមតែជាឱកាសអបអរសាទរ FirstWave ប៉ុណ្ណោះទេ — ប៉ុន្តែវាជាការប្រមូលផ្តុំ រវាងស្ថាបនិក អ្នក វិនិយោគ និងសហគមន៍ ចូលរួមសហការណ៍សាងសង់អ្វីមួយដ៏ធំ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែល យើងអាច ធ្វើបាន នៅពេលដែលយើងគាំជួយជ្រោមជ្រែងគ្នា។ ហើយបាទ — នៅមានអ្វីដែលគួរឱ្យរំភើប ជាងនេះទៀត…សូមរង់ចាំ” — នេះបើតាមសម្តី លោក វីរៈ ជា, កាប់ពីទែន ក្រុម FirstWave ។
ជាមួយនឹងអាហារសម្រន់ ភេសជ្ជៈ និងរឿងរ៉ាវអាជីវកម្មជាក់ស្តែង អ្នកចូលរួមបានរកឃើញតម្លៃនៃទំនាក់ទំនង រវាងគ្នា យ៉ាងជិតស្និទ្ធ ដោយមិនគិតពីតួនាទី ឬសមិទ្ធផលអ្វីទេ។ មិនថាអ្នកកំពុងបង្កើត MVP ដំបូង កំពុងពង្រីកក្រុម ឬស្វែងរកឱកាសថ្មីៗ Basecamp គឺជាកន្លែងសម្រាប់អ្នកបង្កើតទាំងអស់។
FirstWave Hosts First “Basecamp Meetup” for Cambodia’s Startup Founders – No Pitches, Just Real Talk
Phnom Penh, Cambodia – June 6, 2025 — FirstWave, a founders-first initiative focused on nurturing post-acceleration startups, successfully hosted its inaugural Basecamp Meetup last night at Pi Coffee, Connexion on Koh Pich. The event brought together over 80 entrepreneurs, investors, and startup enthusiasts for an evening of authentic conversations, founder-led insights, and community building.
Themed “A Founder-Led Community, Ready to Share and Guide,” Basecamp Meetup broke away from traditional pitch-heavy formats. Instead, the evening featured lightning talks under the banner “What I Wish I Knew…”, a live community poll uncovering shared startup struggles, and an open mic session that gave founders space to speak candidly about their journeys—all in a relaxed, pitch-free environment.
“We’re tired of startup events that feel more like performances,” said a FirstWave organizer. “Last night proved there’s strong demand for something more honest, supportive, and founder-focused in Cambodia’s ecosystem.”
“Tonight wasn’t just a celebration of FirstWave — it was a celebration of Cambodia’s founders, investors, and ecosystem coming together to build something bigger. This is just the beginning of what we can do when we support each other. And yes — there’s something exciting in the AIr… stay tuned”, said Vireak Chea, Captain of FirstWave
Vireak Chea, Captain of FirstWave
With finger food, drinks, and unfiltered startup stories, attendees found real value in connecting beyond titles and traction metrics. Whether building an MVP, expanding a team, or simply exploring entrepreneurship, Basecamp provided a welcoming space for founders to find their tribe.







































