(ភ្នំពេញ)៖ មោទនភាពលើផលិតផលខ្មែរ ដែលបន្តរីកចម្រើនឥតឈប់ឈរ រហូតដល់អាចផលិតបាននូវគ្រប់ប្រភេទភេសជ្ជៈ ស្របតាមស្តង់ដាអន្តរជាតិ ថែមទាំងអាចប្រឡូកចូលទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងក្នុងតំបន់អាស៊ី។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាស្នាដៃបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ បានបន្តជំរុញផលិតផល ផលិតដោយរោងចក្រធំក្នុងស្រុកមួយនេះ មិនថាជាស្រាបៀរ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងទៅកាន់ទីផ្សារបរទេស តាមរយៈការចុះអនុស្សារណៈយោគយល់លើការសហការនាំចេញជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនចិន SHANGHAI DRINK NOD CO.LTD, ក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD, ក្រុមហ៊ុនសិង្ហបុរី DC Logistic & Trading, ក្រុមហ៊ុនវៀតណាម BAO CHAU Import Export Company, ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង HanwolBiz Co.,Ltd រួមទាំងសហការនាំចេញទៅកាន់ប្រទេសថៃដោយក្រុមហ៊ុន Galaxy Music (Thailand) Co.,Ltd។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តបង្កើនសមត្ថភាពខ្សែច្រវាក់ផលិតកម្មខ្លួន តាមរយៈការចម្រាញ់យកបច្ចេកវិទ្យាទំនើបចុងក្រោយ វត្ថុធាតុដើម គ្រឿងផ្សំល្អដាច់គេពីសហគមន៍អ៊ឺរ៉ុប ដើម្បីធានាបាននូវគុណភាព និងស្តង់ដាលំដាប់ពិភពលោករបស់ផលិតផល Made in Cambodia ទាំងអស់នេះ រហូតគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ស្ថិតនៅចំណុចកំពូលមួយដែលអាចប្រជែងស្មើភាពគ្នាជាមួយផលិតផលបរទេសទាំងតម្លៃ និងគុណភាព។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានផលិតផលដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាស្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និងទឹកពិសាកម្ពុជា។
ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ពិភពលោក! World-class Quality!







