ទីបំផុតភេសជ្ជៈដែលមានប្រជាប្រិយភាពខ្លាំង CAMBODIA COLA ដាក់សម្ពោធជាផ្លូវការ និងចែកចាយលើទីផ្សារហើយ!

(ភ្នំពេញ)៖ ចាប់ផ្តើមមានប្រជាប្រិយភាពតាំងពីបង្ហាញរូបរាងដំបូង ឥឡូវនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសសម្ពោធជាផ្លូវការ ស្វាគមន៍សមាជិកថ្មីគឺ CAMBODIA COLA រសជាតិនៃភាពរីករាយ រូបរាងប្រណិតថ្មីស្រឡាង មកលើទីផ្សារភេសជ្ជៈនៅកម្ពុជា ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ។
ផលិតផលខ្មែរ CAMBODIA COLA មានរូបរាងប្រណិតថ្មីស្រឡាង បានផលិតឡើងយ៉ាងសម្រិតសម្រាំងដោយរោងចក្រលំដាប់ពិភពលោកក្នុងស្រុក ខ្មែរ ប៊ែវើរីជីស ដែលធានានូវគុណភាពស្តង់ដាខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ជាពិសេស គឺរសជាតិឆ្ងាញ់របស់ CAMBODIA COLA ចាប់ជាតិត្រូវគ្រប់មុខម្ហូប សាមសមសម្រាប់ការបង្កើតបរិយាកាសរីករាយគ្រប់ពេលជួបជុំជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតភេសជ្ជៈដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីគឺ CAMBODIA COLA។
គាំទ្រផលិតផលខ្មែរ គាំទ្រកម្ពុជាកូឡា គុណភាពស្តង់ដាអន្តរជាតិ
CAMBODIA COLA រសជាតិនៃភាពរីករាយ




