ខ្មែរប៊ែវើរីជីសប្រកាសសម្ពោធ CAMBODIA BLACK ជាផ្លូវការស្វាគមន៍សមាជិកថ្មីនៃម៉ាកផលិតផល CAMBODIA BEER

(ភ្នំពេញ)៖ មិនចាញ់សមាជិកមុនៗក្នុងចំណោមម៉ាកផលិតផល CAMBODIA BEER ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស CAMBODIA BLACK ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតា ហើយត្រូវបានប្រកាសសម្ពោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០២៥ តទៅហើយ។
CAMBODIA BLACK មានរសជាតិ SMOOTH ស្រទន់ជាប់ចិត្ត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងដោយបច្ចេកវិទ្យាទំនើបពីអ៊ឺរ៉ុប ផ្តល់នូវរសជាតិដិតឈ្ងុយពីស្រូវសាលី ជាមួយនឹងបរិមាណជាតិអាកុលត្រឹមតែ ៥%។ CAMBODIA BLACK មានរូបរាងប្រណិតថ្មី រំលេចឆ្នូតពណ៌មាស កាន់តែស៊ីវិល័យទាក់ភ្នែក សាមសមក្នុងការបង្កើតបរិយាកាសជួបជុំឱ្យកាន់តែជិតស្និទ្ធ។ កាន់តែពិសេស គឺ CAMBODIA BLACK នឹងផ្តល់ឱកាសឈ្នះរង្វាន់ប្រាក់សុទ្ធសរុប ៤ លានដុល្លារដល់អតិថិជនទៀតផង។
ខ្មែរ ប៊ែវើរីជីស ជារោងចក្រធំក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់អាចផលិតបានស្រាបៀរគ្រប់ប្រភេទ ប្រកបដោយស្តង់ដាគុណភាពអន្តរជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលដែលនៅក្រោមម៉ាកផលិតផល CAMBODIA BEER របស់ ខ្មែរ ប៊ែវើរីជីស មានដូចជា៖ CAMBODIA PREMUIM, CAMBODIA LITE, CAMBODIA SUPREME, CAMBODIA MASTERCRAF BEER, រួមជាមួយសមាជិកថ្មីគឺ CAMBODIA BLACK។
CAMBODIA BLACK, SMOOTHLY BLACK!
ពិសាដោយការទទួលខុសត្រូវ




