អត្ថបទ

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅក្នុងបុរីអ័រគីដេ

(ភ្នំពេញ 31​ តុលា 2025)៖​ ក្រុមហ៊ុន Orkide Development  បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដើម្បីបង្កើតភាពសហការថ្មីដែលនឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅក្នុងសហគមន៍អ័រគីដេ។

ការចុះហត្ថលេខាត្រូវបានរៀបចំដោយមាន លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ Orkide Development  និង លោក ម៉ៃឃើល វ៉ាល ប្រធាននាយកប្រតិបត្តិនៃ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ។ តាមរយៈកិច្ចសហការនេះ អ្នករស់នៅក្នុងគម្រោងអ័រគីដេទាំងអស់និងបុគ្គលិក នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ដោយមានការបញ្ចុះតម្លៃពិសេសពី សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្ទាល់ ហើយក៏ផ្តល់នូវភាពងាយស្រួលក្នុងការចូលរៀននៅសាលាអន្តរជាតិដែលមានគុណភាព។ រីឯអតិថិជននិងបុគ្គលិករបស់សាលាក៏កាន់តែចំណេញក្នុងការជាវនូវគ្រប់គម្រោងរបស់អ័រគីដេទទួលបានការផ្តល់ជូនការបញ្ចុះតម្លៃបន្ថែមពីបុរីដែលមានស្តង់ដារ គុណភាពសំណង់រឹងមាំ និងមានបទពិសោធន៍យូរឆ្នាំ។

បុរី អ័រគីដេ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានចក្ខុវិស័យដូចគ្នា គឺបង្កើតសហគមន៍ដែលមានផាកសុកភាពរស់នៅមានស្តង់ដារខ្ពស់ រៀនបានល្អ និងការផ្តល់ជូននូវការអប់រំប្រកបដោយគុណភាពខ្ពស់។ 

លោក គ្រួច សុភក្ត្រា  នាយកចាត់ការទូទៅរបស់ ក្រុមហ៊ុន Orkide Development បានលើកឡើងថា

”នៅគ្រប់គម្រោងបុរីអ័រគីដេ យើងមិនត្រឹមតែផ្តល់នូវលំនៅដ្ឋានសម្រាប់រស់នៅតែប៉ុណ្ណោះទេ យើងផ្តល់ជូននូវសហគមន៍មួយដែលមានភាពសុខដុមរមនា ហើយក្នុងកិច្ចសហការជាមួយនឹង សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នេះផ្ទាល់ នឹងនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នករស់នៅនិងគ្រួសាររបស់ពួកគាត់ផងដែរ។

បុរី អ័រគីដេ ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ ទំនួលខុសត្រូវខ្ពស់ និង ឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានដែលរចនាបថប្រណីត និងស៊ីវិល័យ។

គ្រប់គម្រោងរបស់ បុរី អ័រគីដេ ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម ក៏ដូចជាផាសុកភាព និងសុវត្ថិភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជន ដោយគម្រោងនីមួយៗហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់ មានសួនច្បារពហុមុខងារធំៗ ក្លិបហាត់ប្រាណ ឬបឹងសិប្បនិមិ្មត ជាពិសេសនៅក្នុងបរិវេណគម្រោងទាំងមូលត្រូវបានយាមការដោយក្រុមសន្តិសុខបុរី 24ម៉ោងលើ24ម៉ោង។

លោក ម៉ៃឃើល វ៉ាល ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍មានប្រសាសន៍ ថា “សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលមានបង្កើតកិច្ចសហការជាមួយ Orkide ក្នុងការលើកកម្ពស់ទាំងការរស់នៅប្រកបដោយផាសុកភាព និងការអប់រំប្រកបដោយគុណភាពខ្ពស់។”

អំពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបង្កើតនៅឆ្នាំ២០០៤ ជាគ្រឹះស្ថានសិក្សាអន្តរជាតិឈានមុខគេមួយនៅកម្ពុជា ដែលបានកំពុងតែផ្តល់សេវាកម្មអប់រំ ប្រកបដោយគុណភាពទៅដល់សិស្សានុសិស្សជាង ៥៥០០នាក់ ក្នុងបរិវេណសាខាសាលាទាំងបួន ដ៏ទំនើបរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ។ សាលាអន្តរជាតិ ស៊ី អា អេ ហ្វឺសត៍ បានផ្តល់ការងារដល់បុគ្គលិកជាតិ និងអន្តរជាតិសរុបចំនួនជាង ១៣០០ នាក់។ ពួកគាត់នាំមកជូនដល់សិស្សានុសិស្សនូវបទពិសោធន៍អប់រំកម្រិតពិភពលោក និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអប់រំ។

សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានការទទួលស្គាល់គុណភាពអប់រំពីអង្គភាពរង្វាយតម្លៃគុណភាពអប់រំលំដាប់ពិភពលោកហៅកាត់ថា WASC។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ មានតម្លៃសមមូលដោយស្វ័តប្រវត្តិ នឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគុណវុឌ្ឍិដ៏លេចធ្លោររបស់លោកគ្រូអ្នកគ្រូចម្រុះជាតិសាសន៍ជាង ៤០ជាតិសាសន៍ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្តល់នូវបរិយាកាសអប់រំប្រកបដោយភាពចម្រុះ ទន្ទឹមនឹងការផ្តល់ជូនដល់សិស្សានុសិស្សនូវកម្មវិធីណេះដឹងទូទៅខ្មែរ ប្រកបដោយគុណភាពខ្ពស់បំផុត។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុតរបស់ថ្នាក់ដឹកនាំនៃ បុរី អ័រគីដេ ក្នុងការយកចិត្តទុកដាក់ និងគិតគូរទៅដល់អតិថិជននិងការផ្តល់នូវអត្ថប្រយោជន៍បន្ថែមលើសពីការរំពឹងទុក។

To Top