អត្ថបទ

ធនាគារ ជីប ម៉ុង ទទួលពានរង្វាន់ពីក្រុមហ៊ុន Visa បង្ហាញពីភាពនាំមុខគេក្នុងកំណើនទំហំទូទាត់ និងកំណើនបើកដំណើរការការប្រើប្រាស់វីសាកាត

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ទទួលបានពានរង្វាន់ចំនួន ២ ពីក្រុមហ៊ុន Visa ក្នុងព្រឹត្តិការណ៍ Visa Client Appreciation Event សម្រាប់ឆ្នាំ ២០២៥។ ពានរង្វាន់ “Leadership in Total Merchant Sales Volume Growth Rate” និង “Leadership in Debit Activation Rate” ដែលទទួលបានពីក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់ផ្នែកឌីជីថលលំដាប់ថ្នាក់អន្តរជាតិនេះ បានបង្ហាញពីសមិទ្ធផលនៃភាពជាធនាគារឈានមុនគេនៃកំណើនទំហំទូទាត់របស់ហាងជាដៃគូរបស់ធនាគារ ជីប ម៉ុង ព្រមទាំងកំណើនលើការដាក់ដំណើរការការប្រើប្រាស់កាត Visa ចំពោះអតិថិជន។

ទី1: ពានរង្វាន់ “Leadership in Total Merchant Sales Volume Growth Rate” បានបញ្ជាក់ពីសមត្ថភាពដ៏លេចធ្លោរបស់ធនាគារ ជីប ម៉ុង ក្នុងការបង្កើនទំហំប្រតិបត្តិការទូទាត់តាមរយៈម៉ាស៊ីនឆូតកាត (POS) និងការទូទាត់តាមអនឡាញ។ លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ហាងដែលជាដៃគូ និងអតិថិជន ដែលជ្រើសរើសប្រើប្រាស់សេវាកម្មទូទាត់របស់ធនាគារ ជីប ម៉ុង កាន់តែច្រើនឡើង។
 
ទី2: ពានរង្វាន់ “Leadership in Debit Activation Rate” បានឆ្លុះបញ្ចាំងពីកំណើននៃការចាប់អារម្មណ៍របស់អតិថិជនក្នុងការប្រើប្រាស់កាត Visa របស់ធនាគារ ជីប ម៉ុង ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន។ ធនាគារ ជីប ម៉ុង តែងតែគិតគូរពីបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ហេតុនេះយើងតែងតែខិតខំរិះរក និងផ្តល់ជូនអត្ថប្រយោជន៍ជាបន្តបន្ទាប់បន្ថែមទៀត និងតែងតែធានាថាការទូទាត់បែបឌីជីថលនេះនៅតែរក្សាបានសុវត្ថិភាពខ្ពស់ ងាយស្រួលប្រើ និងគ្រប់គ្រងតាម Chip Mong Bank App យ៉ាងមានប្រសិទ្ធភាព។

ធនាគារ ជីប ម៉ុង មានមោទកភាពដែលបានទទួលការទទួលស្គាល់ពី Visa ដែលបញ្ជាក់ពីសមិទ្ធផល និងការរីកចម្រើនយ៉ាងរឹងមាំរបស់ធនាគារ។ ពានរង្វាន់ទាំងនេះមិនត្រឹមតែជាសមិទ្ធផលរបស់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាលទ្ធផលនៃទំនុកចិត្តដែលអតិថិជន និងដៃគូអាជីវកម្មបានផ្ដល់មកឱ្យធនាគារ ជីប ម៉ុង។ យើងខ្ញុំនឹងបន្តប្តេជ្ញាអភិវឌ្ឍ និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទូទាត់ថ្មីៗ ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីលើកស្ទួយបទពិសោធន៍អតិថិជន និងបម្រើតាមតម្រូវការរបស់ប្រជាជនកម្ពុជា។

To Top