ជីប ម៉ុង លែនបំបែកកំណត់ត្រាថ្មី ដោយប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ហ្រ្គេនលែនម៉ាក 271 II និងបើកលក់ Pre-sales វីឡាម៉ូដថ្មីសន្លាងចំនួន 3 ព្រមគ្នា ធ្វើឲ្យកក្រើកទីផ្សារអចលនទ្រព្យនៅកម្ពុជា!
ភ្នំពេញ, ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦៖ ក្រោយពីទទួលបានការគាំទ្រលើសពីការរំពឹងទុក កាលពី 3 សប្តាហ៍មុន ដោយក្រុមហ៊ុន ជីប ម៉ុង លែន បានអង្រួនទីផ្សារអចលនទ្រព្យជាមួយ ពិធីបើកការដ្ឋានសាងសង់ផ្ទះម៉ូដថ្មី ហូម អហ្វហ្វីស៍ II (Home Office II) ឥឡូវនេះក្រុមហ៊ុន ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ហ្រ្គេនលែនម៉ាក 271 II និងវីឡាម៉ូដថ្មី 3 បន្ថែមទៀត ដែលជារីឡាស្ថិតក្នុង “Grand Series” របស់គម្រោង ហ្រ្គេនលែនម៉ាក 271 រួមមាន៖
វីឡា ឃីង ហ្រ្គេន (King Grand): ជាវីឡាដែលឆ្លុះបញ្ចាំងពី ឧត្តមភាពនៃការរស់នៅបែបអភិជន ជាមួយការសម្រិតសម្រាំងនៃប្រណីតភាពដែល ពោរពេញដោយកិត្យានុភាពយ៉ាងល្អឥតខ្ចោះ។
វីឡា ឃ្វីន ហ្រ្គេន II (Queen Grand II): ជាវីឡាដែលមានរចនាបទទំនើបស៊ីវីល័យ ពោរពេញដោយភាពទាក់ទាញ និងភាពសម្បូរបែប ប្រកបដោយផាសុកភាពខ្ពស់បំផុតក្នុងការរស់នៅ។
និងពិសេសគឺ Business Villa: ជាប្រភេទ វីឡាអាជីវកម្ម ស្ថិតក្នុងទីតាំងសក្តានុពល ចំកណ្តាលបេះដូងនៃទីក្រុងភ្នំពេញ ដែលនឹងប្រែក្លាយការវិនិយោគ និងការប្រកបអាជីវកម្មរបស់លោកអ្នក ទទួលបានភាពជោគជ័យយ៉ាងច្រើនវិសេសវិ សាល។
ចំណុចពិសេស ដែលធ្វើឲ្យហ្រ្គេនលែនម៉ាក 271 មានភាពលេចធ្លោខុសប្លែកពីគេនោះ ទីតាំងនៃ គម្រោង គឺ ស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រមានសក្ដានុពលដ៏ល្អឥតខ្ចោះ នៃតំបន់ពាណិជ្ជកម្មថ្មី មួយក្នុងរាជធានីភ្នំពេញ។ ជាពិសេស ទីនេះជាចំណុចប្រសព្វនៃសសៃឈាមផ្លូវមេសំខាន់ៗដូចជា៖ មហាវិថីអ្នកឧកញ៉ាហ៊ុននាង ផ្លូវ 60M ផ្លូវ 271 និង ផ្លូវ 371 ហើយមានចម្ងាយត្រឹមតែ 3 នាទីពីផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល និងងាយស្រួលធ្វើដំណើរទៅកាន់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោថែមទៀតផង។
បន្ថែមពីនេះ អតិថិជនទាំងអស់ នឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការរស់នៅ ជាមួយមុខងារយ៉ាងសម្បូរបែបនៅក្នុងគម្រោងផ្ទាល់រួមមានដូចជា៖
មជ្ឈមណ្ឌលសន្និបាតអន្តរជាតិជីប ម៉ុង ដ៏ធំជាងគេនៅក្នុងប្រទេស ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជាប្រជុំអាស៊ាន សន្និបាតខ្នាតធំ រឹ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន័ភ្ញៀវបានរហូតដល់ជាង១០០០០នាក់។ បន្ថែមលើសពីនេះ មជ្ឈមណ្ឌល សន្និបាតអន្តរជាតិមួយនេះមាន មុខងារ/សេវាកម្ម ជាច្រើនបន្ថែមទៀត ដូចជាបន្ទប់ប្រជុំ សាលពិព័ណធំៗ និង កន្លែងរៀបចំសិក្ខាសាលាផ្សេងៗ ជាមួយការ Design ស្តង់ដារអន្តរជាតិតំបូងគេ បំពាក់ផ្ទាំង LED ដ៏ទំនើប និង ចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក
ការសិក្សាលំដាប់អន្តរជាតិ ជាមួយវត្តមានសាលាអន្តរជាតិ iCAN British International School ផ្តល់នូវការអប់រំស្តង់ដារអន្តរជាតិសម្រាប់បុត្រធីតារបស់លោកអ្នក។
រីករាយជាមួយកន្លែងកម្សាន្ត និងជួបជុំដែលសម្បូរទៅដោយហាងម៉ាកយីហោល្បីៗ និងតម្រូវការប្រចាំថ្ងៃ។
កន្លែងសម្រាកលំហែកាយជាមួយ ឧទ្យាន ហ្រ្គេនលែនម៉ាក ជាប់មាត់ទឹក ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងអាម្មណ៍ស្រស់ស្រាយគ្រប់ពេលវេលា។
ក្រុមហ៊ុន ជីប ម៉ុង លែន មានចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែប្តេជ្ញាផ្តល់ជូននូវ “គេហដ្ឋានដែលមានគុណភាពសំណង់រឹងមាំល្អដាច់គេ និងការបង្កើតសហគមន៍រស់នៅដ៏សម្បូរបែប” ដើម្បីធានាបានថា រាល់ការវិនិយោគរបស់អតិថិជនគឺជា “ទំនុកចិត្ត និងជឿជាក់ក្នុងការរស់នៅ” យ៉ាងពិតប្រាកដ។
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីវីឡាម៉ូដថ្មីមុនគេ សូមធ្វើការណាត់ជួបក្រុមការងារផ្នែកលក់ឥឡូវនេះ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 061 997 888។
Facebook Page: Chip Mong Land
Telegram: Chip Mong Land (https://t.me/chipmongland)
Website: https://chipmongland.com/














