ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោកស្រី វៀងថុន ស៊ីផាន់ដន (Viengthong Siphandone)...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមហ៊ុនធំមួយរបស់អាម៉េរិក ប្តេជ្ញាពង្រីកការវិនិយោគនៅកម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យលោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានលើកឡើងថា នាបច្ចុប្បន្ន កម្ពុជា កំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា។ ការលើកឡើងរបស់ លោកស្រី ចម និម្មល នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក...
ព្រះសីហនុ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោក ដើម្បីសុវត្ថិភាព និង សុខភាពការងារ ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI) លើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត» នៅតំបន់សេដ្ឋកិច្ចពិសេស...
ភ្នំពេញ៖ លោក ហ្សាក់ ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសបារាំង ជាសមាជិកមួយ ក្នុងសហភាពអ៊ឺរ៉ុប ហើយកម្ពុជា គឺជាដៃគូមួយរបស់សហភាពអ៊ឺរ៉ុបដែរនោះ បារាំង នឹងខិតខំប្រឹងប្រែងចរចា លើការអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលអ៊ឺរ៉ុប បើកទូលាយចំពោះកម្ពុជា ក្នុងការនាំចូលទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ ។ ការលើកឡើង...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៥ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅមុនពេលបើកបរ។ ដោយមានការសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រចាំផ្លូវល្បឿនលឿន និងបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះធ្វើឡើងដើម្បីចែកជូននូវរាល់ខិត្តបណ្ណ...
ភ្នំពេញ៖ លោកសាស្រ្តចារ្យ អ៉ីន វីរជ័យ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបៀលប្រាយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយដែលទទួលបាន ពីនិស្សិតសាកលវិទ្យាល័យបៀលប្រាយ ព្រមទាំងសប្បុរសជននានា ទៅចែកជូនដល់សិស្សានុសិស្ស ព្រមទាំងលោកគ្រូអ្នគគ្រូ នៅសាលាបឋមសិក្សាកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ក្នុងពិធីនេះក៏មានការចូលរួមពីមេភូមិ និងសមាជិក ៣នាក់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា បានអញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋានហាលីម ពែរដាគុស៊ុម៉ាស រដ្ឋធានីហ្សាការតា ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥៕
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងឱ្យដឹងថា ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរនៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរ នៅទីតាំងក្បែរៗគ្នានោះដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ...
ភ្នំពេញ ៖ ទីប្រឹក្សាគណបក្ស កម្លាំងជាតិកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃ៥ ឧសភា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញផ្តន្ទាទោស និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ ។ នេះបើតាមការចុះផ្សាយ របស់អង្គការលីកាដូ។ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៥ ឧសភានេះ បានបើកសវនាការលើ លោក រ៉ុង ឈុន...