ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃធនាគារ (ARDB) នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបរិច្ចាគថវិកាចំនួន 7,380.00 ដុល្លារអាមេរិក ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។



