កណ្ដាល៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិនិត្យការត្រៀមក្បួនព្យុហយាត្រា នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។...
កណ្ដាល៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា «ការជំរឿនមន្ត្រីនៅថ្នាក់ជាតិ នឹងចាប់ផ្ដើមចេញពី ក្រសួងមុខងារសាធារណៈមុនគេ» ហើយធ្វើការធ្វើជំរឿនមន្ត្រី នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមរយៈការទទួលបានព័ត៌មានច្បាស់លាស់។ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គពពាយមានជ័យ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...
កំពង់ចាម ៖ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូន ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រតិភូដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ការងាររៀបចំពិធីបុណ្យ ដែលនឹងធ្វើឡើងនៅបូជណីយដ្ឋាន សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពអ្នកសារព័ត៌មាន ជំរិតទាប្រាក់ពីអ្នកដទៃ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ។ ការថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន ដែលបានចូលរួម ក្នុងការក្តាប់ និងផ្តល់ព័ត៌មានត្រឡប់មកវិញ នូវផលប៉ះពាល់ជុំវិញគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ។ ថ្លែងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី៣...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកស្ទួយ និងគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។ ការប្តេជ្ញារបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានអំពាវនាវឲ្យក្រុមអ្នកសារព័ត៌មានត្រូវកែតម្រូវភ្លាមៗ ប្រសិនបើដឹងថាខ្លួនផ្សាយខុសពីការពិត ដើម្បីកុំបានតែអ្នកមើលច្រើនផ្សាយខុសវិជ្ជាជីវៈក្រមអ្នកសារព័ត៌មាន៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានក្រើនរំលឹកឲ្យក្រុមអ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្នក្នុងការដកស្រង់សំដីនាយករដ្ឋមន្រ្តី និងមន្រ្តីពាក់ព័ន្ធដើម្បីជៀសវាងការយល់ច្រឡំ និងខុសពីអត្ថន័យដើម ព្រោះបើកាលណាស្រង់ខុស គឺពិតជាមានបញ្ហា៕
ភ្នំពេញ ៖ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មានលើកទី៧ នាថ្ងៃ៣ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ឲ្យអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី៧នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជា រស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព...