ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” វគ្គ៤ ជូនសិក្ខាកាមដែលជាថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងថ្នាក់ដឹកនាំនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។ លោករដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃ ប្រកបដោយការយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ និងបានថ្លែងអំណរគុណចំពោះ គ្រូឧទ្ទេសទាំងអស់ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីរាជការនៃក្រសួងភិវឌ្ឍន៍ជនបទក្រោមប្រធានបទ ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទនាឱកាសនេះ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន...
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់...
សិស្សនិស្សិត និងគរុសិស្សនាំគ្នាបង្ហោះសារព្រោងព្រាតលើបណ្ដាញសង្គម Facebook និង Tic Tok របស់ពួកគេដោយភ្ជាប់ខ្លឹមសារ “សូមឈប់ផ្សាយគ្រឿងស្រវឹងដោយដាក់រង្វាន់ទាក់ទាញ” នាពេលថ្មីៗនេះ។ ហេតុដែលនាំឱ្យសិស្សនិស្សិត និងគរុសិស្សផ្ដូចផ្ដើមបង្ហោះសារនេះឡើង ដោយសារពួកគេសង្កេតឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ដោយភ្ជាប់រង្វាន់ភ្លូកទឹកភ្លូកដីដូចជា ទទួលបានប្រាក់ខែដោយមិនចាំបាច់ធ្វើការ រង្វាន់ឡាន ម៉ូតូ...
Breaking News៖ សាលាឧទ្ធរណ៍សហរដ្ឋអាមេរិក បានសម្រេចបណ្តោះអាសន្ននៅយប់ថ្ងៃព្រហស្បត៍មិនទាន់ ឲ្យផ្តល់មូលនិធិទៅវិទ្យុអាស៊ីសេរី(RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងវិទ្យុមជ្ឈិមបូព៌ា ដោយរង់ចាំការសម្រេចនៅពេលក្រោយ។ ដោយឡែកវិទ្យុសំឡេង សហរដ្ឋអាមេរិក(VOA) អាចវិលទៅធ្វើការតាមធម្មតាឡើងវិញ ដោយសារជាស្ថាប័នរបស់រដ្ឋាភិបាល។ (Source: NYT, Court Doc)
ភ្នំពេញ៖ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាព នៃការសាងសង់ស្ទើររួចរាល់ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។ លោក សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគ្រប់គ្រង...
តាកែវ៖ គម្រោងដាក់លូ ពង្រីកផ្លូវ ប្រវែងជាង៥០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ២ ទៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង នឹងត្រូវធ្វើការស្ថាបនា ក្រោយប្រព័ន្ធពង្វាងទឹកជំនន់ (អូរព្រាល) បានស្ដារ និងមានការឯកភាព ពីអាជ្ញាស្រុក មន្រ្តីជំនាញនៃមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តតាកែវ និងក្រុមហ៊ុនចិនកំពុងឈរជើង សាង់សង់រោងចក្រនៅក្នុងមូលដ្ឋាននេះ។ ការឯកភាពនេះ ធ្វើឡើង ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ តំណាងឱ្យមន្ទីរសារធារណៈការនិងដឹកជញ្ជួនខេត្តតាកែវ...
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការ គួរសម នៅថ្ងៃ២ ឧសភានេះ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវកញ្ចប់គោលនយោបាយ ឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ ។ បើតាម...
ភ្នំពេញៈ គិតត្រឹមចុងខែមេសា ឆ្នាំ២០២៥នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជា បានកើនដល់៤៥ ៣៧៣ សហគ្រាស ដែលបានផ្តល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២ ខែឧសភានេះ។ លោកបញ្ជាក់ថា៖«រោងចក្រសហគ្រាសនៅកម្ពុជាយើងគិតត្រឹមថ្ងៃទី២៥ ខែមេសានេះ បានកើនឡើងពីចំនួន ៤៤ ៧៩៨...
ភ្នំពេញ ៖ នៅឆ្នាំ២០២៥នេះ យោងតាមលទ្ធផលនៃការស្ទង់មតិ ៨១,៤% នៃអ្នកសារព័ត៌មាន មកពីបណ្តារាជធានី ខេត្តទាំង២៥ បានសបញ្ជាក់ថា ស្ថានភាពសេរីភាព សារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ។ នេះបើយោងតាមលទ្ធផល នៃការសិក្សាស្តីពីស្ថានភាពសេរីភាព សារព័ត៌មានកម្ពុជាឆ្នាំ២០២៥ ដែលរៀបចំរបាយការណ៍ ស្តីពីស្ថានភាពសេរីភាព សារព័ត៌មានដោយក្រសួងព័ត៌មាន ។ ស្ថានភាពល្អប្រសើរនេះ ដោយសារអ្នកសារព័ត៌មាន សមាគមសារព័ត៌មាន...