ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គកម្ពុជា នៅថ្ងៃ២៥ មេសានេះ បានឆ្លើយតបទៅគណៈកម្មការទន្លេមេគង្គជុំវិញសំណើឲ្យកម្ពុជាផ្តល់សេចក្តីរាយការណ៍ បន្ថែមទៀតពីគម្រោងព្រែកជីកហ្វូណនតេជោ ។ ចំពោះសំណើនេះ គណៈកម្មការទន្លេមេគង្គកម្ពុជា អះអាងថាខ្លួននឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការពិនិត្យលទ្ធភាពដើម្បីផ្តល់សេចក្តីរាយការណ៍ថែមទៀត ឆ្លើយតបតាមសំណើគណៈកម្មការទន្លេមេគង្គ៕
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ២៥ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ស្ដីពីចំណាត់ការលើសំណុំរឿង របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ស័ត សុខកញ្ញា និងជនជាប់ចោទឈ្មោះ សន ពិសិដ្ឋ ដែលជាតារាសម្តែងប្រុសកំពុងទទួលការចាប់អារម្មណ៍ពីសាធារណជន។ ការចេញសេចក្តីប្រកាសព័ត៌មាននេះបន្ទាប់ពីស្រ្តីឈ្មោះ ស័ត សុខកញ្ញា បានលើកឡើងថា ចៅ ក្រម ៣រូបរបស់សាលាឧទ្ធរណ៍បានកាត់ក្តីឲ្យខ្លួនយ៉ាងអយុត្តិធម៌ បន្ទាប់ពីដំណើរការក្នុងសំណុំរឿងហិង្សាដែលតារាប្រុសនេះ...
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសិប្បកម្មផលិតចង្ក្រានមាន់ព្រៃស្ថិតនៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំងមានរៀបចំជំនួបពិភាក្សារវាងអាជ្ញាធរមូលដ្ឋានជាមួយម្ចាស់ជំនួយ ដែលបានរួមចំណែកក្នុងការផលិតចង្ក្រានបង្កើនថាមពលព្រៃមាន់។ លោកស្រី វ៉ាន់ តុលា ម្ចាស់សិប្បកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រោយពីបានចុះមកសិក្សាស្រាវជ្រាវពីចង្វាក់ផលិតកម្មនៃការផលិតចង្ក្រានលក្ខណៈគ្រួសារ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជួយសម្របសម្រួលលក្ខណៈបច្ចេកទេស និងបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងការធ្វើពិសោធន៍លើគុណភាពរបស់ចង្ក្រានរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយទទួលបានការបង្កើនថាមពលរហូតដល់៣៦.៥% និងការកាត់បន្ថយអុសរហូតដល់ ៤០% ហើយដែលភាគីទាំងអស់យល់ស្របគ្នាប្រសិទ្ធនាមឱ្យចង្ក្រាននេះថា...
ភ្នំពេញ៖ ដើម្បីជំរុញដល់ប្រសិទ្ធភាពការងារ ឱ្យបានកាន់តែប្រសើរ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង (ល.ខ.ប បាត់ដំបង) បានចាត់មន្ត្រីឱ្យចុះជួយដល់មេភូមិ ក្នុងការផ្តល់លិខិតអញ្ជើញជូនប្រជាពលរដ្ឋនៅតាមភូមិ ជាពិសេសការអញ្ជើញប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ពីមុនមកឱ្យមកថតរូប និងផ្តិតស្នាមម្រាមដៃជាថ្មី ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះនៅតាមឃុំ សង្កាត់របស់ខ្លួន។...
សមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានចាត់ទុក គម្រោងធ្វើសមយុទ្ធយោធា រវាងកម្ពុជានិងចិន នាពេលខាងមុខនេះ បង្ហាញពីការទូតសន្តិភាព និងពង្រឹងសមត្ថភាពកងទ័ព រវាងប្រទេសទាំងពីរ ដែលតែងតែមានភក្តីភាព។ ការលើកឡើងនេះ ធ្វើឡើង ក្នុងពេលដែលកងទ័ពកម្ពុជា និងចិន គ្រោងធ្វើសមយុទ្ធ «នាគមាស ២០២៥» រួមគ្នា រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី១៤-២៨ ខែឧសភា ខាងមុខ ក្រោមប្រធានបទ ៖...
ភ្នំពេញ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័ន GIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ អ្នកអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា «បន្ទាប់ពីជួសជុលដោយយកចិត្តទុកដាក់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជាមួយការបន្តការប្តេជ្ញាចិត្តក្នុងសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះការឆ្លើយតបតាមរយៈយេនឌ័រ។ កិច្ចពិភាក្សាក្នុងវិស័យនេះ ត្រូវបានរៀបចំឱ្យមានកិច្ចពិភាក្សា នៅថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ លើគោលនយោបាយ ផែនការសកម្មភាព ដោយរួមបញ្ចូលទាំងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។ កិច្ចសន្ទនាស្តីពីសមាសភាពយេនឌ័រនៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) សម្រាប់ឆ្នាំ ២០២៥-២០៣៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ផ្នែកវេជ្ជសាស្រ្តបូរាណ គឺជាផ្នែកសំខាន់មួយក្នុងវិស័យសុខាភិបាល ដែលត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមទៀត។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នាថ្ងៃ២៣ មេសា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដោយត្រូវបង្កើនសមត្ថភាពស្រាវជ្រាវអំពីផ្នែកវេជ្ជសាស្រ្តបុរាណ និងបង្កើនកិច្ចសហការជាមួយប្រទេសជឿនលឿនខាងផ្នែកឱសថបូរាណ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ដោយបានបញ្ជាក់អំពីវឌ្ឍនភាពតាមកម្មវិធីអាទិភាពទាំង៥...
ភ្នំពេញ ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើការទិញដំឡូងមី ចំនួន ៣០០,០០តោន និងពោតក្រហម ចំនួន ១០០,០០០តោនពីកម្ពុជា ក្នុងមួយឆ្នាំ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។...