ភ្នំពេញ ៖ ជាថ្មីម្តងទៀតលោក ប៉ែន បូណាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានក្រើនរំលឹកដាស់តឿនទៅអ្នកគាំទ្រក្រុមប្រឆាំងជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេសអំពីការសេរីភាពបញ្ចេញមតិថា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវប្រើសិទ្ធិរបស់ខ្លួនកុំឱ្យលើសព្រំដែនកំណត់ដែលអាចមានចំណាត់ការផ្លូវច្បាប់។ ក្នុងកិច្ចពិភាក្សា ស្តីពី «ពុទ្ធចក្រ និងអាណាចក្រ ដើម្បីអភិវឌ្ឍសង្គម» កាលពីពេលថ្មីៗនេះ លោក ប៉ែន បូណាបានលើកឡើងថា កម្ពុជាសព្វថ្ងៃបានប្រកាន់យករបបប្រជាធិបតីសេរីពហុបក្សដែលប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរៀងៗខ្លួន ដោយគ្មានអ្នកណាហាមឃាត់នោះទេ ប៉ុន្តែបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងបានបញ្ចេញមតិរបស់ខ្លួនហួសអ្វីពីព្រំដែននៃការកំណត់តាមច្បាប់ ដោយមិនបានគិតទៅដល់អំពីការបញ្ចេញមតិត្រឹមកម្រិតណានោះទេ ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។ បើតាមសេចក្ដីណែនាំ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដា កម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សា ឱ្យស្របទៅតាមតម្រូវការទីផ្សារ ការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បង ក្នុងការបង្កើតនិង អភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្ម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ នាថ្ងៃ២៥ មេសា បានបើកបង្ហាញពីកលល្បិចឆបោក បែបថ្មីមួយបែបទៀត របស់ជនបរទេសស្បែកខ្មៅ៥នាក់ ដែលបន្លំយកក្រដាស ប្រាក់ក្លែងក្លាយ លាយក្រឡុកជាមួយប្រាក់ពិតក្នុងម៉ាស៊ីន ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានមួយករណីទៀត ក្រោមរូបភាពឆបោក...
ភ្នំពេញ ៖ នានាថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក Paul Grove លេខាធិការនៃអនុគណៈកម្មាធិការអនុម័តថវិកា របស់ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ កិច្ចការប្រតិបត្តិការបរទេស និងកម្មវិធីពាក់ព័ន្ធនានា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។...
សៀមរាប ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក. (វីតាល់) សហការជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមបានរៀបចំយុទ្ធនាការ បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ៖ “បរិច្ចាគឈាម សង្គ្រោះជីវិតិ” ជាលើកទី ១ ដែលបានប្រព្រឹត្តទៅ នៅផ្សារហេរីថេកវ៉ក ខេត្តសៀមរាប កាលពីថ្ងៃទី២៤ មេសា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមចម្រុះនៃរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធអំពី “ពន្ធគយខុសច្បាប់” នៅក្នុងតុលាការពាណិជ្ជកម្ម អន្តរជាតិ សហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អគ្គមេធាវីនៃរដ្ឋ Arizona, Colorado, Connecticut, Delaware, Illinois,...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គមជាតិ។ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានថ្លែងបែបនេះ ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី២១ និងពិធីអាហារសាមគ្តីពេលល្ងាច របស់សមាគមភស្តុភារកម្មកម្ពុជា ដោយមានការចូលរួមពី លោក ហាក់ លាងហ៊...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថា ដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ ១០០ភាគរយ។ តាមរយៈសារលិខិតអបអរសាទររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «យើងបញ្ចប់ជំងឺគ្រុនចាញ់...
បន្ទាយមានជ័យ: ដើម្បីឆ្លើយតបសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋចំពោះមុខនៅថ្ងៃនេះ២៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ, លោកវរសេនីយ៍ឯក ពិន សេរី ស្នងការរង ជំនួយដឹកនាំផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ លោកវរសេនីយ៍ទោ...