ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ ពាក់ព័ន្ធការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គិតពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានសន្សំសំចៃថវិកា ជូនប្រជាពលរដ្ឋ បានប្រមាណជាង៧លានដុល្លារ សហរដ្ឋអាមេរិក។ ការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង...
ភ្នំពេញ ៖ ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើស ការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឲ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ក្នុងការការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន...
ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប បានច្រានចោល ចំពោះមតិសាធារណជន ដែលបានលើកឡើងថា ម្ចាស់បំណុលត្រូវ បានជាប់ពន្ធនាគារ ដោយមិនបានទទួល បានការសង់លុយ ពីកូនបំណុលជារឿងមិនត្រឹមត្រូវនោះទេ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប នាថ្ងៃ១០ មេសានេះ ស្តីពី ករណីសំណុំរឿង រវាងឈ្មោះ ចិន...
ភ្នំពេញ ៖ គិតត្រឹមរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង៣ម៉ឺនសេវា។ សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៤ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹក។ សម្រាប់សេវាលិខិតឆ្លងដែន បច្ចុប្បន្នមានទីតាំងផ្តល់ ចំនួន៧ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ...
ស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សាអភិបាលខេត្ត នៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៥បានចូលរួមកម្មវិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ និងថ្នាក់ដឹកនាំមន្ទីរ បងប្អូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមហាគ្រួសារមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអបអរសាទរអំណរឆ្នាំថ្មីនាពេលខាងមុខ និងជាពិសេសដើម្បីបង្ហាញពីស្មារតីនឹករលឹក សាមគ្គីគ្នាយ៉ាងរឹងម៉ាំរវាងលោកអ៊ុំ លោកពូ អ្នកមីង ជំនាន់មុន និងអ្នកបន្តវេន។ ក្នុងឱកាសនោះ លោកសរ សុដានីបានថ្លែងថា...
ស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងនិងជាសមាជិកក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចុះពិនិត្យការតុបតែងលម្អ ក្នុងព្រឹត្តិការណ៍កម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីត្រៀមសម្រាប់អំណរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សូមអរគុណ និងកោតសរសើរប្អូនៗក្មួយៗយុវជន (សសយក) ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមសកម្មភាពសង្គមក្នុងការរៀបចំតុបតែងលំអរទីតាំងកំសាន្តនានាក្នុងក្រុងស្វាយរៀងដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីផង...
ភ្នំពេញ ៖ ដោយសារលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសមិនអនុវត្តពន្ធគយរយៈ៩០ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃ១០ មេសានេះ លើមុខទំនិញសម្រាប់ប្រទេសដែលជាគោលដៅក្នុងការដំឡើងពន្ធនោះ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំប្រឹងប្រែងដុតដៃដុតជើងបន្ថែមទៀត ធ្វើយ៉ាងណាកុំឲ្យរដ្ឋបាលលោកត្រាំ អនុវត្តពន្ធគយលើទំនិញកម្ពុជា៤៩%...
ភ្នំពេញ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៥ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន TADA Cambodia បានប្រកាសពីភាពជាដៃគូដើម្បីលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ និងអាកប្បកិរិយាប្រកបដោយសុវត្ថិភាពដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំការធ្វើដំណើរទៅលំនៅឋានដោយសុវត្ថិភាព ព្រមទាំងពង្រឹងនូវសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ»។ ការចាប់ដៃគូសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង TADA...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋជាសមាជិកសហភាពអឺរ៉ុប បានអនុម័តវិធានការសងសឹកដើម្បីទប់ទល់នឹងពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិក Donald Trump លើដែកថែប និងអាលុយមីញ៉ូមរបស់ប្លុកនេះ។ ទោះបីជាយ់ាងណាក្តីការឆ្លើយតបនេះ មិនបានលើកឡើងពីការយកពន្ធរបស់សហរដ្ឋអាមេរិក២០ ភាគរយ លើការនាំចេញរបស់ EU ទាំងអស់ដែលចូលជាធរមានកាលពីថ្ងៃពុធនោះឡើយ។ លោក Trump ដែលបានចោទប្រកាន់សហភាពអឺរ៉ុប ម្តងហើយម្តងទៀតថាបានប្រព្រឹត្តចំពោះអាមេរិក យ៉ាងធ្ងន់ធ្ងរ និងដោយបានណែនាំពន្ធ២៥ភាគរយ ទៅលើលោហធាតុកាលពីខែមុនដោយ និយាយថាគោលនយោបាយកំណត់គោលដៅប្រទេសដែលដាក់...