កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថានៅឆ្នាំ ២០២៥ រដ្ឋបាលខេត្ត និងសម្រេចបាននូវលទ្ធផលការងារល្អប្រសើរថ្មីៗ បន្ថែមទៀត ដោយសារការខិតខំបំពេញការងាររបស់មន្ត្រីទាំងអស់គ្នា ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៥ ក្នុងឱកាសប្រារព្ធពិធី សូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា មនុស្សទ្រុស្តប្រយោជន៍ជាតិ បានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន បូណា បានគូសបញ្ជាក់ថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាម៉េរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះខុសគេខុសឯងបែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន «ស្លាប់» ទៅវិញ។ ជាមួយគ្នានោះលោកបានចោទសួរថា តើលើលោកយើងនេះមានមនុស្សណាអាក្រក់ជាងនេះទៀតទេ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិនិងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ចេះតែម្យ៉ាងគត់គឺ ញុះញង់ លាបពណ៌ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃនិងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង។ ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះបានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ថែមថា ប្រទេសយើងសំណាងណាស់ដែលមានមេដឹកនាំខ្លាំងពូកែដូចជាសម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នដែលបានកសាងប្រទេសឡើងវិញពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសានរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា។ លកសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាលនិងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈដើម្បីអនាគតរបស់យើងនិងកូនចៅយើង។ យើងទាំងអស់គ្នាសូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិកុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត៕
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្ដីពី ហាមឃាត់ការប្រើខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ក្នុងវិស័យសំណង់ នៅខេត្តព្រះសីហនុ ព្រោះមានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីសំណង់ ការប្រើប្រាស់ខ្សាច់សមុទ្រ និងខ្សាច់គ្រប់ប្រភេទ នៅតំបន់សមុទ្រ ត្រូវបានហាមឃាត់ដោយសារតែខ្សាច់ប្រភេទនេះ មានកំហាប់អំបិលខ្ពស់ងាយប្រតិកម្មជាមួយនឹងដែក បណ្តាលឱ្យច្រេះ ប៉ះពាល់ដល់គុណភាពបេតុង...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកគណ:កម្មការជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន” ដែលរៀបចំឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការទទួលបានធាតុចូលសំខាន់ៗសម្រាប់គំនិតផ្តួចផ្តើមគោលនយោបាយកាតាលីករសកល (Global Accelerator) និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់យុត្តិធម៌សង្គម តាមរយៈការលើកកម្ពស់ការងារសមរម្យ ការងារប្រកបដោយផលិតភាព និងការការពារសង្គមជាសកល។ គួរជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator...
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ៩ មេសាបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យចំនួន៦នាក់៖១. ឈ្មោះ បាន ភ័ត្រ្ដា ភេទប្រុស មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៤២ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។២. ឈ្មោះ...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងមានកិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុដើម្បីប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមកកាន់មុខតំណែងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា...
ស្ទឹងត្រែង ៖ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ មន្ទីរប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃ៩ មេសា នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាព ក្នុងវិស័យកសិកម្ម និងវិស័យស្រូវអង្ករ ដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជន នៅវិមានសន្តិភាព ៕