ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យ យាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ...
តាកែវ ៖ នាឱកាសពិធីសម្ពោធ សមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផល នៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់ របស់អ្នកជំនាន់មុន ដោយឯកឧត្តម បានលើកឡើងថា ៖...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ស្នើគណបក្ស សន្តិភាពជាតិ ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ១៥ ជាកំហិត។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ជម្រាបជូន លោក រស់ សារ៉ុម ប្រធានគណៈកម្មាធិការ បណ្ដោះអាសន្ន...
សៀមរាប៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និង សម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។ ការថ្លែងបញ្ជាក់ដូចនេះ គឺនៅក្នុងឱកាសដែលលោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងកន្លែងដែលមានហានីភ័យខ្ពស់ នៅតាមភូមិសាស្ត្រមួយចំនួន ក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ការបាញ់ថ្នាំសម្លាប់មូសនាពេលនេះ ក្នុងគោលបំណងដើម្បីជួយទប់ស្កាត់ និងការពារការកើតមានករណីជំងឺគ្រុនឈាម...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ ដែលដឹកនាំដោយក្រុមអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេបានចាត់ទុកសកម្មភាពទាំងនោះជាអំពើបំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។ លោក ឃុន ឃា អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបាននិយាយថា៖ «ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។ ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា...
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ វាបានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស...
ភ្នំពេញ៖ បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនិង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ការបង្រាបបទល្មើសឆបោក ត្រូវការទាមទារ នូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។ នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក...