កំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងផែនការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ឯកឧត្ដមឧត្ដមសេនីយ៍ឯកពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការ ដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ...
ភ្នំពេញ៖ ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយបានលួចចូលធ្វើការងារ និងស្នាក់នៅខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៩៥០រៀលក្នុង១លីត្រ (ចុះថ្លៃ ១០០រៀល) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀលក្នុង១លីត្រ (ចុះថ្លៃ ៥០រៀល) បើធៀបទៅ១០ថ្ងៃមុន៕
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស។ តាមរយៈព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា:...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដំឡើងពន្ធបន្ថែមរបស់រដ្ឋបាល របស់លោកទ្វេដងលើការនាំចូលពីប្រទេសចិនដល់ ២០ ភាគរយនៅសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្រទេសនេះថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀនខុសច្បាប់។ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា ពន្ធ ២៥ ភាគរយដែលបានស្នើឡើងរបស់គាត់លើទំនិញកាណាដា និងម៉ិកស៊ិកចូលសហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃអង្គារ តាមការគ្រោងទុកដោយអះអាងថា ថ្នាំដែលផលិតដោយខុសច្បាប់ដូចជា...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥ ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ណែនាំឲ្យសិស្សានុសិស្ស យុវជន ងាកមកស្រឡាញ់វិស័យអប់រំកាយនិងកីឡា ព្រោះវិស័យនេះបានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន...
ភ្នំពេញ៖ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអប់រំផ្សព្វផ្សាយ ការបង្ការ បង្ក្រាបក្រុមក្មេងទំនើង, ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន, បារីអេឡិចត្រូនិក, ការលេងល្បែងភ្នាល់ខុសច្បាប់ និង បញ្ហា ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏ អង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ...
ឃុនមីង៖ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន ប្រទេសចិន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រីខេត្តសៀមរាប បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ជួយព្យាបាលកុមារកម្ពុជាចំនួន ៥រូបដែលបានទៅទទួលការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើត។ ក្នុងពេលជជែកជាមួយគណៈគ្រប់គ្រងមន្ទីរពេទ្យបេះដូង Fuwai លោកអភិបាលរងបានគូសបញ្ជាក់ពីការគាំទ្រនិងកិច្ចសម្របសម្រួលរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងអង្គការYUNDI ដែល ចាប់ពីឆ្នាំ២០១៩ មកបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គពាក់ព័ន្ធនានាក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលសាលាខេត្តសៀមរាប និងស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការចុះពិនិត្យសុខភាពកុមារនៅក្នុងស្រុកបន្ទាយស្រី...
ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានយកអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត ពេជ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្ត ដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម ។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ...