ភ្នំពេញ៖ EIA មិនមែនជាអង្គភាពធ្វើអាជីវកម្ម រកប្រាក់ចំណូលនោះទេ តែជាអង្គភាពអនុវត្តច្បាប់ដែលមានទំនួលខុសត្រូវខ្ពស់ ទៅលើហេតុប៉ះពាល់បរិស្ថាន ដើម្បីធានាការពារសុខភាពបរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជា។ នេះជាប្រសាសន៍របស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងស្តីពី «គោលការណ៍ណែនាំទូទៅ ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ» និង «ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគអាជីវកម្មខ្សាច់ តាមដងទន្លេមេគង្គកម្ពុជា» នាថ្ងៃទី២៥...
សាធារណៈរដ្ឋអាហ្វ្រិកខាងត្បូង ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន តែងតែផ្តល់កិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រយៈពេលកន្លងមក។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លីវ ចុងអ៊ី (LIU ZHONGYI)...
ភ្នំពេញ ៖ អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗ ដែលជាពលករខ្មែរ នៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯង នៅលើទឹកដីបរទេស ជាល្បិចកលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្ត មានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌ សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភ ចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗ របស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗ ពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហប្រតិបត្តិការ កងកម្លាំង អនុវត្តច្បាប់រវាងភាគីទាំងពីរ កម្ពុជា-ចិន ដែលតែងតែផ្ដល់ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក ។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ...
បរទេស៖ អាជ្ញាធរចិនបាននិយាយថា ពួកគេបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង កាលពីថ្ងៃច័ន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាម បានប្រកាសខ្សែបន្ទាត់ថ្មីមួយដែលសម្គាល់ អ្វីដែលខ្លួនចាត់ទុកទឹកដីរបស់ខ្លួន នៅក្នុងតួទឹករវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើតំបន់ឈូងសមុទ្រ Beibu ដែលនៅជិតឈូងសមុទ្រតុងកឹងរបស់ភាគីចិន ហើយនឹងដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ...
បាត់ដំបង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ចម្ការមីនដែលចុះពិនិត្យនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CFR-IV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP),...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួន សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។ បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ...
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗ ចំនួន១០...
អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង សូមគាំទ្រចំពោះការលើកឡើង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិននឹងការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និង កិច្ចសហប្រតិបត្តិការ គ្រប់វិស័យកម្ពុជា-ចិន ។ ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងពេលទទួលជួប...