បន្ទាយមានជ័យ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា បន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១.៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។ ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរំលឹកថា សកម្មភាពបង្ក្រាបជនបរទេសដែលសំងំលាក់ខ្លួន ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នានា នៅកម្ពុជាបានធ្វើការបង្ក្រាបជាហូរហែរ មិនមែនទើបតែអនុវត្តនោះទេ ។ ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះបន្ទាប់ពីសមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយ ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ...
ភ្នំពេញ៖ លោក យីន លី (Yin Li) សមាជិកការិយាល័យ នយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង បានគូសបញ្ជាក់ថា រដ្ឋធានីប៉េកាំង មានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប និងបណ្ដារដ្ឋបាលខេត្តផ្សេងទៀត របស់កម្ពុជា ។ ការថ្លែងគូសបញ្ជាក់របស់ លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការ នាំចូលផ្លែទុរេនស្រស់ ពីប្រទេសវៀតណាម និងថៃ ក្រោយ ពីអាជ្ញាធរគយ នៃប្រទេសចិន បានរកឃើញ មានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ។ នេះយោងតាមលិខិត...
ភ្នំពេញ៖ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសន្និសីទសារព័ត៌មានស្ដីពី “ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥...
ភ្នំពេញ ៖ សមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន ១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមេក្លោងជាជនជាតិចិន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ...
ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែង ជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យដែលមាន៧មាត្រា ត្រូវបានរដ្ឋសភា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់ទឹកស្អាត ៣ទីតាំងការដ្ឋាន ក្នុងក្រុងកំពង់ចាម ។ បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងខាងលើនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា គម្រោងសាងសង់ទឹកស្អាតក្នុងរយះពេលតាំងពីចុះកិច្ចសន្យារហូតដល់ថ្ងៃទី៣១ ខែមករា...
ខេត្តកំពង់ធំ: យុវជនពីរនាក់បានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពី បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង ២០:១៥ នាទីយប់ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចផ្លូវអាស៊ានវៀង ផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង...