ភ្នំពេញ៖ កម្ពុជា-វៀតណាម បានបង្ហាញការបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ រវាងយុវជននៃគណបក្សនិងប្រទេសទាំងពីរ ដើម្បីជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ ការបង្ហាញការគាំទ្រនេះ ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។ តាមរយៈសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិ យល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥...
ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល និងចែករំលែកតៗគ្នា ពីករណីរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 បើកបររថយន្តបញ្ជ្រាស់ទិសលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្ម គេចពីសមត្ថកិច្ច ។...
ខេត្តព្រះវិហារ ៖ ក្រសួងបរិស្ថាន ដោយមានការគាំទ្រ ពីគម្រោង “ការ បញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និង ផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើង នៃប្រទេសកម្ពុជា(INRM Project)” និងអង្គការសុខិតកាល រៀបចំអញ្ជើញក្រុមអ្នកសារព័ត៌មាន ចូលរួមធ្វើដំណើរទេស្សនកិច្ច ទៅកាន់ សហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ ស្ថិតក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រ...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់មគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ។ ក្នុងពិធីសំណេះសំណាលលើនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្តាច់មុខនោះទេ ប៉ុន្តែសម្តេចមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរ ។ នៅលើបណ្តាញសង្គម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន...
ប៉េកាំង៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធីបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។ តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរដ៏ប្រពៃសម្រាប់បណ្តា ប្រជាជាតិតាមដងទន្លេឡានឆាង-មេគង្គរួមគ្នានៅក្នុងការបង្កើនបរិមាណមាសបៃតងតាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន...
ស្វាយរៀង៖ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ នាសៀលថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២៥នេះលោកម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង,លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជេីញចូលរួមពិធីបិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម...