ព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារទាំងអស់ មិនត្រូវមានទស្សនៈផ្នែកឆ្អន់នឹងសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាដាច់ខាត ពីព្រោះកត្តាទាំងនេះ ជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅ ដ៏សុខសាន្តរបស់ប្រជាជន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូក សរុបសកម្មភាពការងារគណៈកម្មាធិការ...
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ជាង ១ម៉ឺនដុល្លារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុត្រូវបានឃាត់ខ្លួន។ ការឃាត់ខ្លួនពួកគេនេះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សៅ សុខា។ បើឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមរយៈសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះលំនៅឋាន ស្ថិតនៅភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ។ បើតាមអភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អង្គភាពសារព័ត៌មានចំនួន១,៦២០ អង្គភាព សមាគមសារព័ត៌មានចំនួន២៦ អ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបសរុបចំនួន ជាង ៨ពាន់នាក់បាន និងកំពុងបំពេញការងារ របស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពនៅទូទាំងប្រទេស ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ទាំងនេះជាលទ្ធផលនៃការធ្វើបច្ចុប្បន្នភាព ក្នុងក្របខណ្ឌនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីដើមអាណត្តិទី៧ របស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះជាប្រសាសន៍ឆ្លើយតបរបស់លោកទេព...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញ និងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាព និងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ...
ភ្នំពេញ៖ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនPATA ជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារសំខាន់ៗ ដែលស្ថិតនៅក្នុងបណ្តាញរបស់ PATA ។ ការស្នើនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តីអនុញ្ញាតឱ្យលោក Noor Ahmad Hamid ប្រធានក្រុមហ៊ុន PATA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលជាសមាជិកសមាគមទេសចរណ៍អាស៊ាន បង្កើនជើងហោះហើរត្រង់ពីគ្រប់ទីផ្សារមកកាន់កម្ពុជា និងរៀបចំដំណើរទស្សកិច្ចស្វែងយល់មកកាន់កម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត ។ ការជំរុញនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យតំណាងនិងសមាជិកសមាគមទេសចរណ៍អាស៊ាន (ASEANTA) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ។...
កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ២២១នាក់ស្រី ៦៤ នាក់ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការចូលរួមពីលោក ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ អនុប្រធាន...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដ៏រឹងមាំសម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត។ នាឱកាសអញ្ជើញទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ស្ថិតនៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់គុណភាពយុទ្ធសាស្រ្តកំណែទម្រង់ការគ្រប់គ្រងអប់រំកុមារតូច លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន...
សៀមរាប៖ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួត សម្រាប់បេក្ខជនប្រកួតដោយផ្ទាល់ ជាមួយនឹងបេក្ខជនជាង១ ២០០ អង្គ/នាក់។ គួរជម្រាបថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២ មានគោលបំណងចូលរួមចំណែកផ្សព្វផ្សាយនិងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែមករា...