ត្បូងឃ្មុំ ៖ អគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន រដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីជាថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ មន្រ្តីសម្របសម្រួល នៃក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ដើម្បីចូលរួមវេទិកាទេសចរណ៍អាស៊ាន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិត ដើម្បីជំរុញការចាប់ផ្តើមសាងសង់ ដែលក្នុងអំឡុងពេលនៃការសិក្សានេះ នឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បីយកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ដែលអាចបង្កឱ្យមានការរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការសូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត ត្រូវមានវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទះលម្អ គ្រប់ប្រភេទ ដើម្បីធានាបានបរិយាកាសកក់ក្តៅជូនប្រជាពលរដ្ឋ។ ការណែនាំរបស់ ក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក៏ដូចជាការបង្ការទប់ស្កាត់នូវហានិភ័យនានា ដែលបណ្តាលមកពីការដុតផាវ ការអុជ កាំជ្រួចផ្ទុះលម្អ សំដៅរក្សាសន្តិសុខ...
មានប្រសាសន៍ប្រាប់ឲ្យដឹង អំឡុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលថ្មីៗនេះ អ្នកវិនិយោគ និងសង្គមស៊ីវិល នៅកម្ពុជា បានថ្លែងពីការរំពឹងទុកខ្ពស់ លើកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥ ដែលជាឆ្នាំថ្មីនេះ។ លោក លី ឃុនថៃ អនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគ នៅកម្ពុជា បានប្រាប់ថា ព្រោះតែមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួម...
ភ្នំពេញ៖ លោក ឃ្លាំង ហ៊ួត អភិបាលរង រាជធានីភ្នំពេញ បានចេញមុខបដិសេធ ចំពោះការចោទប្រកាន់បែបទុច្ចរិតថា រូបលោកមានការ ជាប់ពាក់ព័ន្ធជាមួយបុគ្គល លី រតនរស្មី ដែលត្រូវតុលការថៃ ចេញដីការចាប់ខ្លួន ទាក់ទិនទៅនឹងករណីឃាតកម្ម លើអតីតតំណាងរាស្រ្តបក្សប្រឆាំង លោក លិម គីមយ៉ា។ លោកអះអាងថា «មិនដែលស្គាល់ ឬមិនដែលមានអ្វីពាក់ព័ន្ធ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាង ក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោបល់ ដោយវាយតម្លៃ ជាវិជ្ជមានចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ។ នេះបើតាមលទ្ធផលជំនួប នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា...
ភ្នំពេញ៖ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៥ បានដឹកនាំកិច្ចប្រជុំ សម្របសម្រួលការ អនុវត្តគម្រោងត្រួតស៊ីគ្នា រវាងគម្រោងស្តារប្រឡាយ ៩៦ ៦១ អនុវត្តដោយក្រុមហ៊ុនចិន Guangdong Foreign Construction Co.,Ltd. នឹងគម្រោងសាងសង់ អាងប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែង ការគួរសមជាមួយ លោកវរសេនីយ៍ឯកពិសេស SHANG DAZHI អនុព័ន្ធយោធាចិនថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសលោកទទួល ការតែងតាំងមុខតំណែងថ្មី។