ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានកម្ពុជា ៩រូបដែលមកពីស្ថាប័នផ្សេងៗគ្នា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះបានចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ ដែលគ្រោងនឹងធ្វើឡើង នៅចន្លោះថ្ងៃទី១៥-២០ ខែមករា នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ២០២៥ នេះប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះរៀបចំវេទិកាទេសរណ៍អាស៊ាន ហើយដោយផ្តោតលើនិរន្តរភាព និងវឌ្ឍនភាពបច្ចេកវិទ្យា អ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជាភាគីពាក់ព័ន្ធគ្រោងនឹងជួបពិភាក្សាអំពីយុទ្ធសាស្ត្រ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំពិភាក្សា លើការរៀប ចំប្រព័ន្ធ ប៉ាណូឡិកា សកដ (Dashboard System PWT) ដោយមានការ ចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួង ជាច្រើនរូប...
ភ្នំពេញ៖ ឆ្នាំ២០២០៤ បានបិទបញ្ចប់ទៅមែន ក៏ប៉ុន្តែការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពមិនបញ្ចប់ឡើយ។ ក្នុងរយៈពេល២សប្ដាហ៍ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ មន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ បានបន្តផ្សព្វផ្សាយគោលនយោបាយនេះ ទៅកាន់ប្រជាពលរដ្ឋបានជាង ២សែននាក់នៅទូទាំងប្រទេស។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្សព្វផ្សាយគោលនយោបាយនេះ ត្រូវបានធ្វើឡើងតាមទម្រង់កម្មវិធីជាច្រើន រួមមាន វេទិកាសាធារណៈ វេទិកាផ្សព្វផ្សាយតាមខ្នងផ្ទះ កិច្ចប្រជុំ និងកម្មវិធីសង្គម និងសាសនាដែលរៀបចំនៅតាមបណ្ដាមូលដ្ឋាននានា...
ភ្នំពេញ៖ តាមច្បាប់ស្ដីពី ពន្ធនាគារ ជនជាប់ឃុំ សំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ ជនជាប់ឃុំ ត្រូវបានអនុញ្ញាតឱ្យគ្រួសារ ឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងតែមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កន្លងមក មានសាធារជនមួយចំនួនបានស្នើសុំក្រុមព័ត៌មាន ជួយបញ្ជាក់អំពីករណីសួរសុខទុក្ខអ្នកជាប់ឃុំ ជាពិសេសត្រង់ចំណុចត្រូវធ្វើ ឬមិនត្រូវធ្វើ...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល នាថ្ងៃ១៣ មករា បានលើកឡើងថា នាយកដ្ឋាននីតិកម្មត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ដើម្បីត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន សម្រាប់ដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ឱ្យបានជោគជ័យ ក្នុងគោលដៅពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានកោតសរសើរ និង វាយតម្លៃខ្ពស់ ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់កម្ពុជា នាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល...
ភ្នំពេញ ៖ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង អាករពិសេស លើផលិតផលស៊ីម៉ង់ត៍ ក្នុងស្រុក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីចូលរួមគាំទ្រ ដល់ឧស្សាហកម្ម ផលិតស៊ីម៉ងត៍ក្នុងស្រុក។ យោងតាមសេចក្ដីប្រកាស របស់ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ដោយត្រូវចាត់ទុកជាបន្ទុក របស់រដ្ឋនូវអាករពិសេស តាមអត្រា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ជាងពាក់កណ្តាល សតវត្សរ៍ នៃដំណើរជីវិត របស់សម្ដេច ការលំបាកបានគ្របដណ្តប់មិនតិច ជាង៩០ភាគរយនោះឡើយ ។ ការឱ្យដឹងបែបនេះធ្វើឡើង ចំថ្ងៃខួបលើកទី៤០ឆ្នាំដែលសភា បោះឆ្នោតឲ្យសម្ដេចកាន់ តំណែងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ បានទទូលជួបជូន លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងសហការី អញ្ជើញចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជំនួបនេះ ធ្វើឡើង...
ភ្នំពេញ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលដោះស្រាយ និងឆ្លើយតបទៅម្ចាស់គណនីចំនួន ៣៦០គណនី និង ៩៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១៣...