ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានថា គម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤។ CDC បានគត់សម្គាល់ថា «ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង...
កំពង់ធំ ÷ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងអាជ្ញាធររដ្ឋបាលឃុំទីពោ បានបើកកម្មវិធីនេសាទត្រី សហគមន៍ប្រចាំឃុំទីពោ នៅបឹងសហគមន៍ពោរ៍ ដែលតែងតែគោរពធ្វើជារៀងរាល់ឆ្នាំ និង មានបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឌានចូលនេសាទ យ៉ាងច្រើនកុះករ និងសប្បាយរីចរាយ ដោយប្រើឧបករណ៍នេសាទ បុរាណដូចជា សំណាញ់...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានឯកភាពបន្តកិច្ចប្រតិបត្តិការល្អ លើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យកសិកម្ម។ ការលើកឡើងរបស់ភាគីទាំងពីរ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី១០...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំនូសទ្រូងផ្លូវសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ។ ជាបន្តសូមឈ្វេងយល់ ពីការប្រើប្រាស់ទ្រូងផ្លូវ ៖ -នៅលើទ្រូងផ្លូវ ដែលមានគំនូសសញ្ញាពណ៌លឿង ខឿន ឬសួនបែងចែកទិសចរាចរណ៍មាន ៤គន្លង អ្នកបើកបររថយន្ត ត្រូវបើកបរតាមគន្លងផ្លូវខាងឆ្វេង ជាប់នឹងខឿនបែងចែកទិសចរាចណ៍ ចំពោះអ្នកបើកបរយានសាមញ្ញ...
ភ្នំពេញ ៖ លោក ឈត ប៊ុនថង អ្នកតាមកិច្ចការ សង្គមបានលើកឡើងថា ករណីស្រ្តីលក់ឡេ ដែលបានឲ្យក្បួន រថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ(ខ.ម)បើកភ្លើងស៊ីរ៉ែននាំផ្លូវទៅញាំការគេកាលពីថ្មីនេះ គួរតែជាករណីចុងក្រោយ ហើយកុំឲ្យមានអ្នកណាយកធ្វើជាគំរូតាមទៀត ។ អ្នកតាមកិច្ចការសង្គមរូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ មករា ថា លោកសាទរនិងគាំទ្រ ចំពោះចំណាត់ការ របស់កងរាជអាវុធលើផ្ទៃប្រទេសដែលបានស្រាវជ្រាវ រហូតបានកំណត់មុខសញ្ញា...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។ អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមាន ករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដល់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋាន ទទួលបន្ទុករបាយការណ៍ របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភា ពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៣ ខែមករា...
ភ្នំពេញ ៖ មន្រ្តីជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ១២ មករា បានបញ្ជូនបុរសម្នាក់ បើករថយន្តទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមួយគ្រួសារដែលមានម្តាយ-ឪពុកនិងកូនតូចៗ២នាក់ ហើយស្លាប់៣នាក់ឪពុក-កូន ខណៈម្តាយរងរបួសធ្ងន់រហូតដាច់ជើង ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០...