ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រី ពាក់ព័ន្ធនិងមន្ទីរនានា ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដេីម្បីធានាលេីសន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ ក្នុងន័យធ្វេីយ៉ាងឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម ពោលធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក...
ភ្នំពេញ ៖ វគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យការងារ និងសន្តិសុខសង្គម” ត្រូវបានរៀប ចំពិធីបិទវគ្គ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។ វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ...
ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៨នាក់ (ស្រី៣នាក់) បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ...
កំពង់ធំ៖ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្គ្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។ ជាក់ស្ដែង ក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន៥នាក់ និងស្រុកតាំងគោកចំនួន ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី ។ ករណីទី១...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាល់ការសាកសួរ ក្នុងវិជ្ជាជីវៈសារព័ត៌មានទៅកាន់ជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង នៅបរិវេណអង្គភាព ឬការិយាល័យមានសមត្ថកិច្ច មិនត្រូវបានអនុញ្ញាតឡើយ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្ដីពី ការផ្សព្វផ្សាយព័ត៌មានសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់មន្ដ្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយក កម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសំណេះសំណាល និវសួរសុខទុក្ខ ជាមួយលោកស្រី ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ...
ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យ អនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៥០ មេហ្គាវ៉ុលអំពែ ភ្ជាប់លើខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីឧត្តុង្គ ទៅអនុស្ថានីយអគ្គិសនីកំពង់ចាម ស្ថិតនៅក្បែរនឹងទីប្រជុំជនស្គន់...