ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា បានបញ្ជាក់អះអាងសារជាថ្មីម្ដងទៀតថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការបញ្ជាក់អះអាងសារជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ អនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple...
ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្តីបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan...
ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ីបផលអាមេរិក (Ripple Inc) បានបង្ហាញពីបំណងក្នុងការស្វែងរក នូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិ តម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែក ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងពី លោក Chris Larsen...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃជា សាធារណៈដើម្បីផ្គត់ផ្គង់ក្រដាស-ប៊ិច-សៀវភៅ និងសម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ ឆ្នាំ២០២៥ ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ...
ភ្នំពេញ ៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៥ ធ្នូ បានអញ្ជើញជាកិត្តិយសថ្លែង សុន្ទរកថា ស្វាគមន៍ក្នុង វេទិកាខាងលើ ដែលបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្ម វៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កលក្ខណៈ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនលោកផ្ទាល់ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានជំពាក់កម្ចីអនឡាញ។ លោក គួច ចំរើន អំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៩៨៨ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅស្ថិតនៅភូមិស៊ីធរកើត ភូមិព្រៃបាំង និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២៧...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការវិនិយោគ ទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគ លើសុខភាពជាតិ និងជាការវិនិយោគ ដើម្បីភាពមានបានរបស់ប្រជាពលរដ្ឋ ។ការលើកឡើង របស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ នាឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាព និងបូកសរុបការងារ សមិទ្ធផលការងារ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ធ្នូ បានអនុញ្ញាតឱ្យលោក MURAI Yoshihiro អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ខណៈលោក អភិបាលខេត្ត ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។...
ភ្នំពេញ ៖ សាលាដំបូងខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទដែលមានខ្លួនចំនួន៤នាក់នៅពន្ធនាគារ ខណៈ៥នាក់ផ្សេងទៀតបានរត់គេចខ្លួន ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តស្វាយរៀង នាថ្ងៃ២៧ ធ្នូ ។ សម្រាប់ក្មេងទំនើងទាំង៥រូបនោះ ចៅក្រមស៊ើបសួរនឹងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។ កាលពីថ្ងៃ២៥ ធ្នូ សាលាដំបូងខេត្តស្វាយរៀង បានទទួលសំណុំរឿងព្រហ្មទណ្ឌពីអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ពាក់ព័ន្ធ ចំនួន៩នាក់...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកនៅក្រៅប្រទេស ដែលបានបញ្ចេញ សារប្រមាថមាក់ ងាយមកលើថ្នាក់ដឹកនាំកម្ពុជា ជាហូរហែរ នៅក្នុងរយៈពេលចុងក្រោយនេះ គឺគ្មានសីលធម៌នៅក្នុងខ្លួន ទាល់តែសោះ ។ ការលើកឡើង ទៅកាន់ក្រុមប្រឆាំង ជ្រុលនិយមនិរទេសខ្លួន នៅបរទេសនេះ ដោយសារពួកគេបានបង្កើតសារ...