កំពង់ស្ពឺ៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យចាត់វិធានការក្តៅលើក្រុមក្មេងទំនើង ដោយគ្មានការលើកលែង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១:២៥នាទីទាបភ្លឺ រំលងអាធ្រាតឈានចូលថ្ងៃទី២៦។ ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៍និងកម្លាំងអន្ដរាគម៍នបានធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើងមួយក្រុម...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ រួចក៏ធ្លាក់ចូលលូ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដែលត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...
ភ្នំពេញ ៖ ជនជាតិវៀតណាមទាំងស្រី ទាំងប្រុសចំនួន២១នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃ២៤ ធ្នូ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន លួច (អនុវត្តទោសចប់) ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (អនុវត្តទោសចប់) និងប្រទូសកេរខ្មាសមានស្ថានទម្ងន់ទោស (អនុវត្តទោសចប់)។ នេះបើតាមអគ្គនាយកអន្តោប្រវេសន៍ ផ្សាយនាថ្ងៃ២៦ ធ្នូ ។ ក្នុងនោះដែរ...
ភ្នំពេញ៖ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើជាសហអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ តាមបណ្តាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធាន ឧបការី...
ភ្នំពេញ ៖ សមាគមជាតិក្រុមប្រឹក្សា រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាត លើកទី៣ ដែលត្រូវបានរៀបចំឡើង ស្របតាមការកំណត់ នៅក្នុងលក្ខន្តិកៈរបស់សមាគម ដើម្បីវាយតម្លៃអំពីសមិទ្ធផលការងារ អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន សម្រាប់អាណត្តិថ្មី និងអនុម័ត ឯកសារគោលនយោបាយ យុទ្ធសាស្ត្រមួយចំនួន របស់សមាគម។ មហាសន្និបាតនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព...
ភ្នំពេញ៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយទិសដៅការងារ សម្រាប់ឆ្នាំ២០២៥...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ “សាទរកម្ពុជា” គ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងជំនួយការនាយសាលា...
ភ្នំពេញ៖ នៅឆ្នាំនេះ ក្រុមហ៊ុន ហ៊ិននីគែន បានប្រារព្ធខួបទី ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយរំលេចនូវឆ្នាំដែលពោរពេញទៅដោយសមិទ្ធិផលដ៍គួរឱ្យកត់សម្គាល់ជាច្រើន។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់ក្រុមហ៊ុនផលិតស្រាបៀរខ្នាតអន្តរជាតិមួយនេះដោយសារតែក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានពានរង្វាន់ដែលជាការទទួលស្គាល់ពីភាគីពាក់ព័ន្ធជាច្រើន។ ពានរង្វាន់ទាំងនេះគឺជាការបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន និងភាពវិជ្ជមានដែលក្រុមហ៊ុនតែងតែអនុវត្ត ក្នុងនាមជាអ្នកដឹកនាំក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រោមសសរស្តម្ភទាំង ៣ រួមមាន៖ បរិស្ថាន និរន្តរភាព និងការទទួលខុសត្រូវ។ លោក Andy Hewson នាយកគ្រប់គ្រង ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយើងក្រឡេកទៅមើលរយៈពេល ៣០ ឆ្នាំកន្លងមកនៃភាពជាដៃគូ និងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានរបស់យើងនៅទីនេះ ។ យើងមានតែពាក្យចង់និយាយដែលពោពេញដោយក្តីគោរពថា «អរគុណ» សម្រាប់ការគាំទ្រ និងកិច្ចសហការរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រតិបត្តិការបន្តទៅមុខទៀត យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងចំពោះការ «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអង្គការនានាសម្រាប់ការទទួលស្គាល់ និងការសហការរបស់ពួកគេជាមួយក្រុមហ៊ុន។ យើងរួមគ្នាបន្តសហការ និង ធ្វើការដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ»។ ជាការអបអរសាទរខួបលើកទី ៣០ ក្រុមហ៊ុនពិតជាមានកិត្តិយសបានណាស់ដែលបានជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរពេលវេលាដ៏សំខាន់នេះ។ ក្នុងកិច្ចសម្តែងការគួរសមនេះ ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍កើនឡើង នៃបរិវត្តកម្មឌីជីថល កម្ពុជាពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ប្រកបដោយជំនាញខ្ពស់, គំនិតច្នៃប្រតិដ្ឋកម្រិតបច្ចេកទេសល្អ និងរបកគំហើញថ្មីៗ ។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦...