ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅជួយទទួលយកប្រជាពលរដ្ឋ ចំនួន៣នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ក្រោយពីរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ហើយត្រូវការសង្គ្រោះបន្ទាន់។ អ្នកឧកញ៉ា ទៀ វិចិត្រ មានបញ្ជាក់ថា...
ភ្នំពេញ៖ គណៈប្រតិភូ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាឱ្យបាន នូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ ។ នេះជាការប្តេជ្ញារបស់គណៈប្រតិភូ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងសហប្រធានបារាំង តំណាងដោយលោក...
ភ្នំពេញ ៖ លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួង-ស្ថាប័នកម្ពុជា ជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណង ក្នុងការស្វែងរកកាលានុវត្តភាព ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា ។ នេះជាការលើកឡើងរបស់លោក Riccardo Puliti...
កណ្តាល៖ ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា បានឱ្យវិស័យឯកជន ធ្វើការសិក្សាទៅលើលទ្ធភាព គម្រោងសាងសង់ស្ពាន ទាំងលើទឹក ឬក្រោមទឹក...
សៀវភៅដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយា នាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានចេញផ្សាយ នៅសប្តាហ៍នេះ ដើម្បីចូលរួមនៅក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ នាថ្ងៃទី១៩ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះ ។ លោកបណ្ឌិត ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានប្រាប់អ្នកសារព័ត៌មានថា សៀវភៅ...
កំពង់ស្ពឺ៖សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនអ្នកលេងល្បែងមាន់ជល់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤នេះ។ ជនសង្ស័យជាអ្នកលេងល្បែងដែលត្រូវ សមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងនេះរួមមាន៖១,ឈ្មោះកង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំភូមសែនរុរឿង៣ឃុំមរដក ស្រុកជាំសាន្ត ខេត្តព្រះវិហា ២,ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ៣,ឈ្មោះ សូត្រ ចិន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិទី៦ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ៤,ឈ្មោះ...
កណ្ដាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ផ្ការីក នៅប្រទេសកម្ពុជា គឺការអភិវឌ្ឍន៍ មានអគារខ្ពស់ៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អៗ, មិនមែន ផ្ការីក នាំទៅរកសង្គ្រាមនោះឡើយ។ ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយពី បុគ្គលចាស់វស្សា រត់ទៅរស់នៅក្រៅប្រទេស...
បរទេស៖ អតីតមេដឹកនាំស៊ីរី លោក Bashar Assad ដែលកំពុងនិរទេសខ្លួន បាននិយាយថា លោកស្នាក់នៅក្នុងទីក្រុង Damascus រហូតដល់ព្រឹកព្រលឹមថ្ងៃទី ៨ ខែធ្នូ ផ្ទុយពីរបាយការណ៍ដែលបង្ហាញថា លោកបានភៀសខ្លួនចេញពីប្រទេសដោយសម្ងាត់មួយថ្ងៃមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានទម្លាក់ពីអំណាច...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាសណាចក្រកម្ពុជា នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅខេត្ត Hainan នៃសាធា រណរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ នាថ្ងៃទី១៧ ធ្នូនេះ ព្រះមហាក្សត្រ...
កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា តំបន់អរិយ៍ក្សត្រ នឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ ប្រៀបដូចទៅនឹង រាជធានីភ្នំពេញដែរ ខណៈសម្តេចថា ឱ្យតែមានការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក្រុងអរិយ៍ក្សត្រ នឹងក្លាយជាទីក្រុងទំនើបស៊ីវីល័យ។ ថ្លែងក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន...