ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅ ជាមួយរដ្ឋបាលារាជធានីភ្នំពេញ ។ លោក ម៉ប់ សារិន បានថ្លែងក្នុងពិធី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤...
កណ្តាល ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចប់ការធ្វើតេស្ត និងដាក់ឱ្យដំណើរការខ្សែបញ្ជូនតង់ស្យុង ខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មកអនុស្ថានីយអគ្គិសនីសំពៅពូន ដែលមានប្រវែងប្រមាណ ៥៤ គីឡូម៉ែត្រ និងអនុស្ថានីយសំពៅពូន តង់ស្យុង ១១៥/២២គីឡូវ៉ុល...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ ដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីរាជការ ក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។...
កំពង់ចាម ៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានណែនាំឲ្យស្នងការនគរបាលខេត្ត បង្កើតកម្លាំងពិសេសមួយក្រុម ដើម្បីបង្ក្រាបបទល្មើស តាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងតេស្តសមត្ថភាព ភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម ។ ក្រសួងការងារគូសបញ្ជាក់បន្ថែមថា នៅខែមេសា ឆ្នាំ២០២៥ នឹងមានការចែកពាក្យប្រឡងតេស្ត សមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣...
ភ្នំពេញ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការ របស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រមានភាព ល្អប្រសើរ។ កម្មករនិយោជិត និងថៅកែ មានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ ពេញលេញស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។...
បរទេស៖ សិក្ខាកាមផ្នែកបច្ចេកទេសជនជាតិខ្មែរ ម្នាក់ នៅថ្ងៃច័ន្ទគឺបានប្តឹងទាមទារសំណងប្រឆាំងនឹង អ្នកគ្រប់គ្រងនៅកសិដ្ឋានស្ត្រប័ររី នៅភាគខាងជើងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយចោទអ្នកគ្រប់គ្រងរូបនោះ ពីបទរំលោភជាច្រើនដងក្នុង រយៈពេលប្រាំខែដែលនាំឱ្យមានផ្ទៃពោះ និង ឈានទៅដល់ការរំលូតកូន។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ...
ភ្នំពេញ ៖ វត្តមានរបស់នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) បានចូលសំចតហើយ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ចំពោះការចូលចតក្នុងដំណើរទស្សនកិច្ចនេះ នឹងមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់មន្ដ្រីពន្ធនាគារថា ក្នុងពេលអាកាសធាតុត្រជាក់ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ជាពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ។ ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម...
កំពង់ធំ ៖ រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីតម្លៃរាប លានដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ ដើម្បីបង្កើនកែច្នៃគ្រាប់ចន្ទី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការវិនិយោគដោយក្រុមហ៊ុន យូនីក ណូប៊ល ត្រេតឌីង ឯ.ក និងអភិវឌ្ឍន៍គម្រោងវិនិយោគដោយ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ។ គម្រោងវិនិយោគនេះ នឹងដាក់ស្នើជាគម្រោង...