ភ្នំពេញ៖ ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាងលិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំក្រោមរួចមក។...
ភ្នំពេញ៖ ខណៈកំពុងស្ថិតក្នុងដំណាក់កាល ចរចានៅឡើយរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃពីករណីកោះគុតដែលជាតំបន់ត្រួតស៊ីគ្នា ហើយក្រុមប្រឆាំងនៅក្រៅស្រុក ដែលសម្តេចតេជោហៅថា ក្រុមជ្រុលនិយមបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មនោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើង ជាសំណួរទៅកាន់រាជរដ្ឋាភិបាល និងក្រុមអ្នកច្បាប់ថា តើគួរតាក់តែងច្បាប់ដាក់ពួកនេះ ទៅក្រុមភេរវកម្មហើយឬនៅ?។ បច្ចុប្បន្នក្រុមប្រឆាំនៅក្រៅប្រទេសបានយកបញ្ហាកោះគុតមកធ្វើជាប្រធានបទសម្រាប់វាយប្រហាររាជរដ្ឋាភិបាល ក្រោយពីតំបន់CLVត្រូវបានភាគីកម្ពុជាសម្រេចដកខ្លួនចេញ កាលពីអំឡុងខែតុលា។ សម្រាប់ករណីនេះត្រូវបានសម្តេចតេជោ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាង ព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ...
ភ្នំពេញ៖ ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់ នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ធនាគារពិភពលោក និយាយដូច្នេះ នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពី...
ពោធិ៍សាត់៖ បន្ទាប់ពីបានដំណើរការអស់រយះពេល ១ ថ្ងៃកន្លះនៃវេទិការថ្នាក់ខេត្តស្តីពី កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០គឺបានផ្តល់ឱកាសដល់មន្ទីរ ស្ថាប័ន រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ អង្គការសង្គមសុីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធនានាបានចូលរួមសន្ទនាគ្នា ដើម្បីផ្តល់នូវព័ត៌មានត្រឡប់ និងសម្តែងនូវបញ្ហាប្រឈម សំនូមពរ ក្ត៏កង្វល់ និង...
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃម្សិលមិញរួចមកហើយនោះ នាថ្ងៃទី២១ វិច្ឆិកានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាផ្លូវការ ។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ។ គួរឲ្យដឹងផងដែរថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្លាប់ជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ពីឆ្នាំ២០១៣...
តាកែវ ៖ ក្នុងឱកាសចុះចែកប័ណ្ណ កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដោយមានការចូលរួមពីម្ចាស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរនោះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់បុគ្គលិកធនាគារ និងបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មុននឹងផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ត្រូវចុះមកសិក្សា និងស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាសកើតមានបញ្ហា ពេលសងត្រឡប់មកវិញ។...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួល អាកាសធាតុ នាទីក្រុងបាគូ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ផ្ទៃក្រឡាផ្ទៃដីនៃប្រទេសកម្ពុជា តាមរយៈការវាស់វែងសាកល្បងប្រើបច្ចេកវិទ្យា GPS ថ្មី ដែលបានឯកភាពគ្នា ដោយមិនទាន់រាប់បញ្ចូលផ្ទៃដីដែនកោះ កម្ពុជា មានផ្ទៃក្រឡា ១៨១៤៣៦គីឡូម៉េត្រការ៉េ សបញ្ជាក់ថា មិនត្រឹមតែមិនបាត់ក្រោម១៨១០៣៥ហើយនោះ ថែមទាំងមានការកើនឡើងប្រមាណ៤០០គីឡូម៉ែត្រការ៉េទៀតផង ។ ការលើកឡើងពីផ្ទៃក្រឡាថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានបន្តបញ្ឆេះកំហឹង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាព នៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីខាងលើនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺសង្គតិភាព និងនិរន្តរភាព និងស្ថេរភាពនៃការអនុវត្ត គោលនយោបាយដ៏ត្រឹមត្រូវ ដែលជាកិច្ចការសំខាន់ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា...