ភ្នំពេញ៖លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក សាស្ត្រាចារ្យ ចាន់ សុខឃៀង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់រង្វាន់ដល់និស្សិតទទួលជយលាភីផ្នែកសរសេរ និងនិយាយភាសាអង់គ្លេស ដែលជានិស្សិតឆ្នើមប្រចាំឆ្នាំ២០២២-២០២៣ និង២០២៣-២០២៤ របស់សាកលវិទ្យាល័យន័រតុន ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យន័រតុនតែម្តង។សូមស្វាគមន៍ដល់សាកលវិទ្យាធិការ និងគណះគ្រប់គ្រង លោកគ្រូអ្នកគ្រូបង្រៀន និងបុគ្គលិកទាំងអស់ និងសូមស្វាគមន៍ទៅដល់សិស្សានុសិស្សទាំងអស់ដែលនៅទីនេះ។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានច្រានចោលចំពោះការចុះផ្សាយរបស់វិទ្យុបារាំង RFI ដែលបានចុះផ្សាយថា «គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុន កំពុងជាប់គាំងព្រោះតែបញ្ហាលុយនិយោគពីចិន»។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន...
ភ្នំពេញ ៖ ថ្លែងចេញពីវេទិកា នៃមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្ស នយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)នៅព្រឹកថ្ងៃទី២២ វិច្ឆិកាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងទៅកាន់ប្រទេសមួយ ដែលតាំងខ្លួនឯងជាបិតាប្រជាធិបតេយ្យថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ និងស្របច្បាប់ ។...
ភ្នំពេញ ៖ នៅចំពោះមុខ បណ្តាមេដឹកនាំគណបក្ស នយោបាយមកពីប្រទេស ក្នុងតំបន់អាស៊ីប្រមាណ ជា៦០ ប្រទេស ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីកម្ពុជាថា គឺប្រទេសជាគំរូដ៏ល្អ នៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដ នៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាន នូវសន្តិភាពពេញលេញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...
ភ្នំពេញ ៖ លោកស្រី Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ-កម្ពុជា និងថ្លែងអំណរគុណ ដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ ។ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ណែនាំឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់ លើមូលដ្ឋានសុខាភិបាលឯកជន ទាំងអស់ ដែលកំពុងផ្តល់សេវា ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈ របស់បុគ្គលិកបច្ចេកទេស ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់ សម្រាប់អ្នកជំងឺ ។ នេះបើយោងតាមលិខិតចុះថ្ងៃ២០ វិច្ឆិកាផ្ញើទៅអភិបាលរាជធានី-ខេត្ត។ ក្នុងលិខិតក៏ត្រូវឲ្យបញ្ឈប់ ជាបន្ទាន់ផងដែរទៅលើគ្លីនិកឯកជន...
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា អត្រានៃការប្រើប្រាស់រថយន្តអគ្គិសនី មានកើនយ៉ាងខ្លាំង ដោយគិតមកដល់បច្ចុប្បន្ន មាន ជាង២ពាន់គ្រឿង បានចុះបញ្ជីជាផ្លូវការ ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង បណ្តា ញសង្គម នៅថ្ងៃទី២២...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ Outdoor Metal Enclosure 2.3 x 1.0 x 2.0 m...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការកេងប្រវ័ញ្ចនយោបាយតាម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត និងការដាក់ទណ្ឌកម្មដោយឯកតោភាគី មិនគួរក្លាយជាទំនៀមទម្លាប់ ដែលអន្តរជាតិទទួលស្គាល់នោះទេ។ ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ មូលបទ ៖ ការស្វែងរកសន្តិភាព និងការផ្សះផ្សា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានទទួលជួបជាមួយ តំណាង ក្រុមហ៊ុន Geely ដើម្បីពិភាក្សា លើការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅ កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ទៅក្នុងបរិយាកាស...