ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ទទួលបានពានរង្វាន់សតវត្សរ៍អាស៊ីរបស់អាយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្ស នយោបាយអាស៊ី (ICAPP) លើកទី១២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តម លី ហុង បានលើកឡើងថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទានពីរភាគបីនៃថវិកាជាតិ ទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ។ សម្តេចតេជោមានប្រសាសន៍បន្តថា តាមរយៈការរៀបចំ និងអនុវត្តគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព,...
ភ្នំពេញ ៖ អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២៤ទទួលបានពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី ៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតសកល នៅសហរដ្ឋអាមេរិក នឹងធ្វើឱ្យមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចកាន់តែខ្លាំង ជាពិសេស ចិន អាមេរិកនិងរុស្ស៊ី ។ សូមរំលឹកថា លោក ដូ ណាល់ត្រាំ ដែលធ្លាប់បានប្រកាសដាក់ចេញជាផ្លូវការ នូវយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់ទៅ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងសារទៅកាន់មិត្តភិក្តបរទេស សុំការយោគយល់ ចំពោះការប្រើកណ្តាប់ដៃដែក នាពេលកន្លងមក ត្រួតត្រាទៅលើសភាពការណ៍ ដើម្បីកុំឲ្យមានបដិវត្តន៍ពណ៌កើតឡើង ដែលក្រុមប្រឆាំងធ្វើសកម្មភាពនានា ក្នុងទម្រង់ប្រឆាំងរាជរដ្ឋាភិបាល។ ក្នុងសម័យប្រជុំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃ២៤ វិច្ឆិកានេះ សម្តេចតេជោ...
ភ្នំពេញ៖ សភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា អាយភីធីភី (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ពិធីបើកសម័យប្រជុំជាផ្លូវការ ត្រូវបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤...
ភ្នំពេញ៖ យោងទៅលើសេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៤២ ដែលបាន អនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី១២ របស់ ICAPP បានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នូវការសម្រេចចិត្តប្រគល់ “ពានរង្វាន់សតវត្សអាស៊ី ICAPP ជូនដល់ថ្នាក់ដឹកនាំឆ្នើមចំនួន៥រូបរបស់ ICAPP។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ ICAPP បានសង្កត់ធ្ងន់សារជាថ្មី ពីការស្វែងរកឋានៈជាអ្នកសង្កេតការណ៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិសំដៅរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹងប្រែង កសាងសន្តិភាពសកលនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្តីពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP 12) ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងបន្ថែមថាមហាសន្និបាតបានបញ្ចប់ដោយការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកឥទ្ធិពលរបស់ICAPP តាមរយៈភាពជាដៃគូជាមួយអង្គការតំបន់ ដូចជាអាស៊ាន និងសមាគមកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង (SAARC) ក៏ដូចជាស្ថាប័នពិភពលោកដូចជា...
ភ្នំពេញ៖ អគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ និងកោតសរសើរសភាកម្ពុជា ដែលទទួលធ្វើជាម្ចាស់ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃវេទិកាសភាអ ន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលវេទិកានេះ នឹងមានឥទ្ធិពលសំខាន់ដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការថែរក្សាការពារសុខ សន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់និងសកលលោក ដែលកំពុងស្ថិតនៅក្នុងបរិប ទមួយប្រ បកដោយភាពស្មុគស្មាញ មានហានិភ័យខ្ពស់ នៃការប្រទាញប្រទង់បញ្ហាភូ មិសាស្រ្តនយោបាយ។ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់លោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីការដកខ្លួនចេញរបស់កម្ពុជា ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)។ ក្នុងជំនួបទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ...