ពោធិ៍សាត់÷ អភិបាលរងស្រុកតាលោសែនជ័យ ១ រូប និង អភិបាលរងស្រុកបាកាន ១ រូបត្រូវបានប្រកាសអោយចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ដើម្បីជួយសម្រួលដល់ការផ្តល់សេវានៅមូលដ្ឋានអោយកាន់តែលឿនមានភាពជឿជាក់ និង មានតម្លាភាព។ លោកអភិបាលរងស្រុកទាំងពីរ ដែលទើបនឹងប្រកាសចូលកាន់មុខតំណែងថ្មីក៍បានធ្វើការប្តេជ្ញាចិត្តដូចតទៅ÷ ១-ប្តេជ្ញាអនុវត្តអោយបានល្អប្រសើរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។២-ប្តេជ្ញាអនុវត្តអោយបាននូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលដែលយកការអភិវឌ្ឍលើវិស័យធនធានមនុស្ស។៣-គោរពយ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍គោលនយោបាយ...
ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Webin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ការឆបោក ល្បែងស៊ីសងអនឡាញ ជាមេរោគដែលបំផ្លិចបំផ្លាញ ចំណងមិត្តភាពរវាងចិននិងកម្ពុជា។ នេះគឺជាសំណេររបស់លោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក វ៉ាង វិនពីន បានបញ្ជាក់ថា «ភាគីចិនរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត...
ភ្នំពេញ៖ លោកបណ្ឌិត Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp បានគូសបញ្ជាក់ អំពីចំណាប់អារម្មណ៍របស់សម្ព័ន្ធក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោ គនៅកម្ពុជា ។ នេះជាការលេីកឡេីង របស់លោកបណ្ឌិត Chairul Tanjung CT Corp ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចបធិបតី ហ៊ុន...
ភ្នំពេញ៖ ក្នុងជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ។...
ភ្នំពេញ៖ លោក Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) ចាត់ទុកបទពិសោធន៍ អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីមួយ ដែលគួរត្រូវចែករំលែក ដល់ពិភពលោក ។ នេះជាការលើកឡើង របស់លោក Chung Eui-Yong...
ភ្នំពេញ៖ លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ CDI-IDC និងជាអតីតប្រធានាធិបតីកូឡុំប៊ី បានលើកឡើងថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាងនិងរក្សាបាននូវសន្តិភាព ដែលកំពុងរស់រាននៅកម្ពុជា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក មកសិក្សាស្វែងយល់ និងដកបទពិសោធន៍។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសរូបលោក ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...
កំពង់ឆ្នាំ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨ បានបញ្ចប់បេសកកម្មប្រកបដោយភាពជោគជ័យលើទឹកដី នៃខេត្តកំពង់ឆ្នាំងដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា ក្នុងខេត្តកំពង់ឆ្នាំ គឺក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨បានចាក់បញ្ចាំង ចំនួន៥កន្លែង ដូចជា៖១-សួនច្បារសម្តេចចៅហ្វាវាំង ២-តារាងបាល់ទាល់ មុខសាលាខេត្ត ៣-សួនច្បារវិមានឯករាជ្យ ៤-ទីតាំងភូមិអណ្តូងឬស្សី និងទី៥-វិទ្យាល័យ កំពង់ត្រឡាច។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដឹកនាំដោយលោក អេនថូនី រ៉ូបឺត ហ្គីល (Anthony Robert Gill) ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោក អ៊ែមម៉ានូអ៊ែល...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”នាថ្ងៃ២២ វិច្ឆិកា។ នាពិធីបើកទិវាវិទ្យាសាស្ត្រនោះផងដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីការដែលក្រសួងសុខាភិបាលបានប្រកាសដាក់ចូល នាពេលថ្មីៗ កាលពីថ្ងៃទី៥ តុលា...
ភ្នំពេញ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជួន នៅព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានច្រាលចោលនូវការចុះផ្សាយរបស់ សារព័ត៌មានបរទេសមួយចំនួន រួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោងព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង”។ ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា...