ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវៃង។ សហគមន៍បាភ្នំមានជ័យ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំដែលមានសមត្ថភាពផលិតស្រូវពូជ (សុទ្ធល្អ) បានប្រមាណ ៥០០ តោន ក្នុង១ឆ្នាំ...
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ថា (សសចក) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសមាជិក និងអ្នកសារព័ត៌មាន កម្ពុជា-ចិន សរុបចំនួន១៣នាក់ បំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាមតំបន់ទេសចរណ៍ នៅក្នុងខេត្តចំនួន២ របស់ប្រទេសចិន។ ការបំពេញបេសកកម្មការងារ និងធ្វើដំណើរកំសាន្តតាម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ត្រូវចាប់យកម៉ូតូមករក្សាទុកក្នុងរយៈពេលពី៣ ឬ៦ខែ។ ការលើកឡើងរបស់សម្ដេចធិបតី បន្ទាប់ពីសម្តេចបានឃើញមាន ការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យ បង្កឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ តាមរយៈសារសំឡេងនាព្រឹកថ្ងៃទី២៩...
កំពង់ស្ពឺ ៖ លោក វង់ ជីវ័ន្ត ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃ២៩ កក្កដា បានសម្រេចឃុំខ្លួនជនដៃដល់ដែលបានវាយសម្លាប់បុរសម្នាក់ជាម្ចាស់ទំពាំងកាលពីពេលកន្លងទៅ ។ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការងទទួលផែនព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានលោកចៅក្រុមឃុំខ្លួនជាបណ្តោះអាសន្ននេះមានឈ្មោះ សូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ សាលាដំបូងខេត្តព្រៃវង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោកវរៈសេនីយ៍ត្រី យ៉ែម រ៉ាន់យ៉ា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអ្នកលឿង ដាក់ពន្ធនាគារ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ បើតាមដីការបង្គាប់របស់តុលាការកាលពីថ្ងៃ២៨ កក្កដា បានបញ្ជាភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ មានឈ្មោះ យ៉ម រ៉ាន់យ៉ ហៅរ៉ាន់ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តព្រៃវែង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចផ្អាកការងារ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្ដោះអាសន្ន បន្ទាប់ពីទទួលបានការតែងតាំងជាង២ខែកន្លងមក ។ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោកឧបនាយករដ្ឋមន្រ្តី ស សុខា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកLee Cheol-Woo អភិបាលខេត្ត ក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកកម្មវិធីកាត់សក់ និងថែរក្សាសម្រស់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋជាទូទៅក្នុងមូលដ្ឋាននាពេលនេះ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ២០១អង្គ ដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តជម្ពូវ័នក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ភារៈដែលលោករដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន ទៀនវស្សា១គូ អង្ករ៨បាវ...