សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្កោលទោសជនដែលបំភ្លៃការពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ។
សេចក្តីណែនាំ ជូនដល់អង្គភាពក្រោមឱវាទក្រសួង ស្តីពីរៀបចំការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមានដេីម្បីចូលរួមគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
ភ្នំពេញ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក រដ្ឋមន្រ្តីបានចុះជួបសំណេះសំណាល ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះមានរោងចក្រ DONGDU...
ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាសំណង់សិល្បការ្យ នៅដីសម្បទាន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គម្រោងដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ដូចជាផ្លូវថ្នល់ ស្ពាន...
ភ្នំពេញ ៖ ដើម្បីធានាបាននូវកំណើនយ៉ាងឆាប់រហ័ស និងយូរអង្វែង កម្ពុជា បានជំរុញឱ្យអាស៊ាន និង ប្រទេសដៃគូសន្ទនា ចាប់យកសក្តានុពល នៃឧស្សាហកម្មដ៏ខ្លាំងក្លា ដែលកំពុងលេចឡើង រួមមាន សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ និងទេសចរណ៍ប្រកបដោយចីរភាព ។ នេះបើតាមការបញ្ជាក់ របស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា...
ភ្នំពេញ៖ ជំនន់ទឹកភ្លៀង បានជន់លិចមកដល់ភូមិគៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានបងប្រជាពលរដ្ឋប្រទះឃើញ សត្វក្រពើមួយក្បាល ។ ជុំវិញបញ្ហានេះដែរលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ កក្កដានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ស្របពេលដែលមានជំនន់ទឹកភ្លៀងជន់លិច...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មានថា «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ» នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានដូចបាន ចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បាន ចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យកំណាត់ផ្លូវជាតិលេខ ១០ ចំនុចចន្លោះពីភូមិសាស្ត្រឃុំប្រម៉ោយឆ្ពោះទៅកាន់ភូមិសាស្រ្តឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលរងនូវការបាក់ស្រុតដោយសារភ្លៀងធ្លាក់ខ្លាំងចំនុចលើភ្នំ (ចន្លោះពីឃុំប្រម៉ោយឆ្ពោះទៅឃុំអូរសោម) បង្កអោយមានការកកស្ទះ និង មិនអាចធ្វើចរាចរបានកាលពីប៉ុន្មានថ្ងៃមុន។ រហូតមកដល់និងថ្ងៃទី ២៧...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ កក្កដា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដឹកនាំដោយលោក សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។ សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ...
ភ្នំពេញ៖ បន្ទាប់ពីមកដល់កម្ពុជា ក្រោយអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបទៅនឹងការលើកឡើង របស់តារាសម្តែងមួយរូប ឈ្មោះ ឆឹម សក្កដា ទាក់ទិននឹងតំបន់អភិវឌ្ឍត្រីកោណ CLV ថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវនោះទេ...