ភ្នំពេញ ៖ កូនអណ្តើកហ្លួង ដែលជាសត្វកម្របំផុត មួយប្រភេទ ត្រូវបានញាស់កូនមួយសំបុក ដែលមានចំនួន ១០ក្បាល នៅក្នុងមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ។ នេះបើតាមហ្វេសប៊ុកក្រសួងបរិស្ថាន ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឲ្យដឹងនៅថ្ងៃ២៣ កក្កដាថា ការញាស់កូនអណ្តើកហ្លួងទាំងនេះ នឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាព ចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត កាលពីរសៀលថ្ងៃ២៥ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឲ្យបុគ្គលិកសុខាភិបាលបន្តពង្រឹងផ្សព្វផ្សាយការអប់រំផ្នែកសុខភាព ជាពិសេសការអប់រំជំងឺទឹកនោមផ្អែម និងលើសឈាម។ នាកិច្ចប្រជុំសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវា ថែទាំសុខភាព គ្រប់កម្រិត ទាំងថ្នាក់ជាតិ...
ភ្នំពេញ ៖ នៅព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបើកបរ រថយន្តធុនធ្ងន់វគ្គ៩ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យិន សារ៉ាន់ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ។ ក្នុងពិធីបើកនោះដែរ ក៏មានការអញ្ជើញអមដំណើរ ដោយឧត្តមសេនីយ៍ត្រី ហ៊ុល...
ភ្នំពេញ ៖ ខ្សែរថភ្លើង Kiha183-182 ដែលទិញមកពីជប៉ុន បានបើកដំណើរ ការសាកល្បងជាថ្មី លើផ្លូវដែកភាគ ខាងជើងភ្នំពេញ-ប៉ោយប៉ែតចំនួន៤ទូ បានត្រឡប់ពីស្ថានីយប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញវិញហើយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសាកល្បងដោយជោគជ័យ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈ និងដឹកជញ្ជូន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាលនៅព្រឹកថ្ងៃ២៦ កក្កដានេះ បានធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកអ្នកលឿង ខេត្តព្រៃវែង។ មន្ទីរពេទ្យបង្អែកអ្នកលឿង ជាមន្ទីរពេទ្យបង្អែកកម្រិត២ (CPA2) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពាមរក៍ ខេត្តព្រៃវែង ដែលមានបុគ្គលិកសរុបចំនួន ៦២រូបបម្រើផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការដាំដើមឈើ គឺជាការចូលរួមចំណែក ការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត ។ យុទ្ធនាការដាំដើមឈើ បានបង្ហាញពីគោលបំណង ក្នុងស្មារតីបណ្តុះគំនិត «ពន្លកបៃតង» ឱ្យមានការចូលរួមការពារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោក ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំចំនួន២រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន២ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ MINEBEA...