កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយត្រូវប្រកាសជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាល ពាសកាល ។ ពិធីប្រកាសនេះ ធ្វើឡើងនៅបរិវេណមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប(EU) ចុះពិនិត្យវឌ្ឍនភាព អនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ...
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាជាតិស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅថ្ងៃ២៤ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។...
កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា៩ កក្កដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបរិវេណដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យដោយមានការចូលរួមពីលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តផងដែរនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការចូលរួមដាំដើមឈើ គឺជាសារដាស់អារម្មណ៍ទៅដល់ប្រជាពលរដ្ឋ មន្ត្រីរាជការឲ្យងាកមកស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាល ជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក នាថ្ងៃ២៥ កក្កដា។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួបហើយ លោក តូ ឡឹម ក៏បានរៀបចំអាហារថ្ងៃត្រង់ ពិសារជុំគ្នាជាមួយសម្តេចផងដែរ៕
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់សាធារណជនថា កម្ពុជាគ្មានកាត់ទឹកដី៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។ តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៥ កក្កដា នេះបានឲ្យដឹងថា ទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបកស្រាយយ៉ាងច្បាស់ៗ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ លោក Nguyen Phu...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបង្ក្រាបនិង ទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើឲ្យបទល្មើស ព្រហ្មទណ្ឌថយចុះ ប៉ុន្តែក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ។ ការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃ២៥ កក្កដា ក្រោមអធិបតីភាពលោក ម៉ប់...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ២៥ កក្កដានេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស ក្រោមអធិបតីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។ មុនអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់នេះ សមាជិកទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំរដ្ឋសភា បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់មួយមាត្រាម្តងៗ យ៉ាងម៉ត់ចត់ ។ សេចក្តីព្រាងច្បាប់នេះ...