ភ្នំពេញ ៖ ក្នុងនាមជាអ្នកជួសជុល ប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់ មរតកដូនតា ដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាត ទៅតាមអាយុកាល ចង់ឃើញស្នាដៃដូនតានៅគង់ វង្សយូរអង្វែង សម្រាប់កូនខ្មែរគ្រប់ជំនាន់។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ កក្កដានេះ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលនៅថ្ងៃ២៤ កក្កដា បានជួបសំណេះសំណាល ជាមួយមន្រ្តី នៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋលេខាធិការ ទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ។...
ភ្នំពេញ៖ កូនត្រីប្រមាណ៥មឺុនក្បាល (ត្រីឆ្ពិន ២០ ០០០កូន ត្រីពលូង ៥ ០០០ ត្រីកាហែ ៥ ០០០ ត្រីអណ្ដែងទន់៥ ០០០ ត្រីប្រា១៥ ០០០) ត្រូវបានលែងនៅក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំរបស់លោក ពុំ...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ការណែនាំរបស់អាជ្ញាធរមីន បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ កម្ពុជា...
កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងលួចលក់ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្រុមហ៊ុនចំនួន២ ៖ទី១-ក្រុមហ៊ុន PKl និងក្រុមហ៊ុន Siam...
ពោធិ៍សាត់ ៖ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២ ឆ្នាំទី១ អាណត្តិទី៤ នៅព្រឹកថ្ងៃ២៣ កក្កដា លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់បានឲ្យមន្ត្រីជំនាញក្រោមឱវាទ ចុះណែនាំ និងផ្សព្វផ្សាយឲ្យក្រុមហ៊ុនស្រាបៀរទាំងអស់ក្នុងខេត្ត ត្រូវរុះរើស្លាកប៉ាណូផ្សព្វផ្វាយស្រាបៀរ របស់ខ្លួនដែលមាននៅតាមផ្លូវសារធារណៈ ទីប្រជុំជននានាត្រូវទម្លាក់ ឲ្យអស់ដោយមិនអនុញ្ញាតបន្តលើក ឬដាក់តាំងបង្ហាញ ទៀតឡើយ ខណៈរដ្ឋបាលខេត្តមួយចំនួន បាននិងកំពុងអនុវត្តជាបន្តបន្ទាប់។...
ភ្នំពេញ ៖ វេទិកាទឹកស្អាតកម្ពុជា ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹង កិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីកម្ពស់លទ្ធភាពទទួលសេវាទឹកស្អាតទូទាំងប្រទេសកម្ពុជា។ វេទិកា ដែលធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលផ្តុំភាគី...
ភ្នំពេញ ៖ បន្ទាប់ពីមានបណ្តាញសង្គមដូចជា Facebook, Instagram, X, YouTube និង Telegram Channel ដែលមានឈ្មោះតែមួយដូចគ្នាហើយនោះ សម្តេចធបតី ក៏បានបញ្ជាក់នូវការប្រើប្រាស់គណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនបន្ថែមទៀត ដែលឈ្មោះថា Manet Hun និងគណនីឈ្មោះ Samdech Thipadei...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជាង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋាណយបាយ រដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកល នៅកម្ពុជា ដោយមាន លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ជាប្រធាន។ សូមបញ្ជាក់ថា គណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកល នៅកម្ពុជា...