នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ Chantale...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានក្រុមការងារ ចុះជួយក្រុងកំពង់ចាម ជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម បន្តការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈឲ្យបានល្អ ដើម្បីជៀសវាង ការបង្កផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ លោកអភិបាលខេត្ត មានប្រសាសន៍ ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ និងលទ្ធផល...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថាឃោសនិកបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះពត៌មានក្លែងក្លាយ ញុះញង់វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៏របស់ប្រទេសជាតិ ពិសេសក្នុងបរិបទឌីជីថលនេះ។ ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញ ជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិកសមាជិកាចូលរួមចំនួន ១៣៣នាក់ លោក ឃួង ស្រេង បានបញ្ជាក់ថា...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន Cybersecurity Crowdstrike បានធ្វើការ update នូវ software របស់ខ្លួនខុសបច្ចេកទេស បណ្តាលអោយឧបករណ៍ និង កុំព្យូទ័រប្រើប្រាស់ប្រតិបត្តិការ Windows ទាំងអស់ជាប់គាំងលែងដំណើរការ (Blue Screen) ដែលភាសាបច្ចេកទេស ដាក់ឈ្មោះថា...
ស្វាយរៀង ៖ លោក សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ព្រមទាំងក្រុមគ្រួសារ ,លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងលើកទឹកចិត្ត ឱ្យយុវជនខិតខំស្រវាស្រទេញ ដើម្បីក្រេបយកចំណេះជំនាញ ឱ្យច្បាស់លាស់យ៉ាងតិចមួយដើម្បីក្លាយខ្លួនជាមូលធនមនុស្ស សម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧។ ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែល លោក ចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិតនិងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ដោយមានការចូលរួមពីសមណ:និស្សិត និងនិស្សិត...
ភ្នំពេញ៖ ដោយមានបទបញ្ជា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចង្អុលបង្ហាញ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ចាប់ពីថ្ងៃទី១៣-២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះនៅតែបន្តប្រតិបត្តិការ រុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បើតាមហ្វេសប៊ុក ឧត្តមសេនីយ៍ទោ...
ភ្នំពេញ៖ ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារ ជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។ លោក ស៊ឹម ប៊ុនធឿន អនុប្រធាន នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារ ជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១៣ នៃអគារទីស្នាក់ការ...
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នា គ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់ គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ លោក Wang...