កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុកបាធាយ និងស្រុកកងមាស ឲ្យរៀបចំទូកចម្លងសិស្ស ដើម្បីជៀសវាងគ្រោះថ្នាក់ ដោយយថាហេតុ នៅពេលសិស្សានុសិស្ស ឆ្លងទៅសិក្សារៀនសូត្រប្រចាំថ្ងៃ ។ លោកអភិបាលខេត្ត បានលើកឡើង នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធី សម្រាប់រៀបចំប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល នារសៀលថ្ងៃទី១៩...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមបុគ្គលឯកជនជាជនជាតិខ្មែរម្នាក់ បានសរសេរសារ នៅលើគណនីហ្វេសប៊ុក ចូលរួមរំលែកទុក្ខ ជូនដល់ប្រជាជនស្នេហាជាតិវៀតណាម ចំពោះមរណៈភាព លោក ង្វៀន ភូទ្រុង អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។ ជាមួយសាររំលែកទុក្ខនេះ លោក សយ សុភាព ក៏បានរំលឹកផងដែរថា លោក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោក To Lam ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។
ភ្នំពេញ៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានសាកនូវរសជាតិផលិតផលកសិផលរបស់កម្ពុជា លោក វ៉ាង វិនពិនឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបង្ហាញការចាប់អាម្មរណ៍ និងកោតសរសើរចំពោះរសជាតិស្វាយចន្ទីរបស់កម្ពុជា មានរសជាតិឆ្ងាញ់ជាងគេ ក្នុងចំណោមស្វាយចន្ទី ដែលលោកធ្លាប់បានបរិភោគ។ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជានិងការអបអរសាទរការចូលកាន់តំណែងរបស់លោកជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ជ្រោយចង្វារ លោកឯកអគ្គរដ្ឋទូតចិនរូបនេះ បានលើកឡើងថា កិច្ចព្រមព្រៀងសេរីលើវិស័យពាណិជ្ជកម្មរវាងចិន...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ រួមទាំងគ្រឿងបរិក្ខាផ្សេងៗ ប្រគេនដល់ព្រះសង្ឃនិមន្តមកពី ១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងនៅក្នុងរាជធានីភ្នំពេញ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យចូលព្រះវស្សា...
ថ្ងៃទី១៩ ខែកក្កដា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទកាសែតដើម្បីធ្វើបទបង្ហាញនិងបកស្រាយពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ ទី២០។ តាមការលើកឡើងបានឱ្យដឹងថាប្រទេសចិននឹងតាក់តែង និងដាក់ចេញច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ច ឯកជន។ «សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតីនៃសហគ្រិនពន្លឿការកសាងសហគ្រាសលំដាប់ពិភពលោកឱ្យកាន់តែច្រើននេះគឺជាការសំណូមពររួមចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។ «សេចក្តីសម្រេចចិត្ត»បានកំណត់ជាក់លាក់នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់ លើ៣វិស័យរួមមាន៖ ទី១ គឺកសាងទីផ្សារធឯកភាពតែមួយមាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដីធ្លីឯកភាពសម្រាប់ប្រើប្រាស់ក្នុងការកសាងនៅទីក្រុងនិងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេសនិងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២ គឺជំរុញការកែទម្រង់ចំពោះការធ្វើទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣ គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារក្នុងនោះរួមមានការកែលម្អ ចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យនិងគ្រប់គ្រងលើឥណទានជាដើម។ «សេចក្តីសម្រេចចិត្ត» បានលើកឡើងជាពិសេសដើម្បីបង្ការនិងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាលឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ចអនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភបំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់និងរាល់ផលប្រយោជន៍ស្របច្បាប់៕
ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា មេដឹកនាំរបស់ចិនតែងតែចាត់ទុកសុខទុក្ខរបស់ប្រទេសកម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា ហើយប្រទេសទាំងពីរមានភាពជិតស្និទដូចគ្រួសារតែមួយ និងតែងតែជួយគ្នាទៅវិញទៅមក។ ការលើកឡើងរបស់លោក វ៉ាង វិនពិន ធ្វើឡើងក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជារៀបចំការអបអរសាទរ ខួបអនុស្សាវរីយ៍លើកកទី៦៦ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ចិន-កម្ពុជា) និងការអបអរសាទរ ការចូលកាន់តំណែងរបស់លោកជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា នារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ...
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យ ០១នាក់បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុរួមគ្នាជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារដំឡើង Crane ស្ទូចទម្ងន់០៥តោន នៅឃ្លាំងទំនប់អូរជុំ១ និងសាងសង់រោងដាក់រថយន្តទំហំ 5m x 25m នៅសាខាតាវែង ជូនអគ្គិសនីរតនគិរី ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជាដែលមានអាសយដ្ឋាន អាគារលេខ ២...
បាត់ដំបង ៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងសាកលវិទ្យាល័យជាតិបាត់ដំបង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីបាឋកថា ស្តីពីគំនិតផ្តួចផ្តើមអរិយធម៌សកល ជាសរសរស្តម្ភកិច្ចកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ថ្លែងទៅកាន់អង្គពិធី ដែលមានមន្ត្រីរាជការ សិស្ស-និស្សិត អ្នកចូលរួមសរុបមានចំនួន៣៧០រូប លោក សុខ...