ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ កក្កដា ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក បានឲ្យដឹងថា ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ឲនាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីភា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់របស់កម្ពុជា បានជំរុញឲ្យកម្ពុជាក្លាយទៅជា គោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់ នៃតំបន់អាស៊ីអាគ្នេយ៍។ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតី បានលើកឡើងថា ក្នុងបរិបទ មិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប់ជាប្រចាំ នូវបញ្ហាប្រឈមដែលក្រុមវិនិយោគលើកឡើង។ នាឱកាសអញ្ជើញ ជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតីបញ្ជាក់ថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឲ្យមាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បារាំង នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់ ២០៦,៤១លានដុល្លារ ។ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃ៨ កក្កដា សម្តេចធិបតីបង្ហាញការជឿជាក់ថា “ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្លាស់ប្តូរមុខតំណែង និងការងារផ្សេងៗរបស់កងទ័ពជើងទឹក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង...
ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ នេះបើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប...
តាកែវ៖ ប្រជាពលរដ្ឋចំនួន៥៧ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ នឹងលែងមានបញ្ហាប្រឈមការខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ ដូចរៀងរាល់ឆ្នាំ ខណៈការស្ដារបឹងបត់រការ សម្រេចបានជិត៤ហិកតា ។ នេះបើតាមការបញ្ជាក់ពី ម្ចាស់សិប្បកម្មទឹកស្អាតបត់រកា។ សូមរំលឹកថា រាជរដ្ឋាភិបាល ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាសេនាធិការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានសម្រេចអនុញ្ញាត ឱ្យម្ចាស់សិប្បកម្មផលិតទឹកស្អាតបត់រកា...
ភ្នំពេញ៖ ថ្លែងនៅមុនបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លៀតយកឱកាសនេះ ចូលរួមអបអរសារទរ ជាមួយប្រទេសបារាំង ក៏ដូចជាក្រុមបាល់ទាត់បារាំង ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពាន់រង្វាន់សហគមន៍អឺរ៉ុបឆ្នាំ២០២៤ សម្តេចសង្ឃឹមថា ប្រទេសនេះជាអ្នកលើកពានបាល់ទាត់ Euro2024។ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាថ្ងៃ៨ កក្កដា សម្តេចធិបតីមានប្រសាសន៍ថា សម្តេចក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ និងបានជូនពរឲ្យបារាំង ជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅក្លាយជាជើងឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកស្រី ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយស្នងការដ្ឋានរាជធានី ដោយមានការដឹកនាំនិងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈាន ដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅផ្សេងគញនា...