ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា បានណែនាំអោយមន្ត្រី នៃ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត និង ការិយាល័យភូមិបាល និង សុរិយោដីក្រុង ស្រុកទាំងអស់ និង អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត និង អង្គភាពពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ និង...
តូក្យូ៖ ប្រទេសជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការពារទ្វេភាគី ដើម្បីជួយសម្រួលដល់សមយុទ្ធរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ សន្តិសុខកាន់តែជិតស្និទ្ធ ចំពេលមានការអះអាងកាន់តែខ្លាំងឡើង របស់ប្រទេសចិននៅក្នុងដែនទឹកក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក នៅទីក្រុងម៉ានីល។ ប្រធានាធិបតីហ្វីលីពីនលោក...
កំពង់ចាម ៖ លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹងសណ្តាប់ធ្នាប់ក្នុងកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលសន្និសីទ សាលាខេត្ត ដោយមានការចូលរួម ពី មេឃ ចៅសង្កាត់ អ្នកទទួលការ និងសមត្ថកិច្ចពាក់ព័ន្ធ...
ភ្នំពេញ ៖ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរដ្ឋបាលខេត្តមួយចំនួន បានផ្តួចផ្តើមរៀបចំសិក្ខាសាលាថ្នាក់តំបន់ចំនួន៤ សម្រាប់ប្រធានសាខាធនាគារ និងមីក្រូហរិញ្ញវត្ថុ «ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃ ប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមទាំងពីរ បានបញ្ជាក់ថា សិក្ខាសាលាទាំងនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនប្រធានសាខា អំពីការទទួលខុសត្រូវសំខាន់ៗ ក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ...
ភ្នំពេញ៖ យោងតាមការអញ្ជើញរបស់សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានអនុញ្ញាតឲ្យកម្ពុជា បើកទ្វារចំហរចាំទទួលគ្រប់បណ្ដាវិនិយោគិនទាំងអស់។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតឲ្យលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន និងសហការី...
ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គមកម្ពុជា លោក យង់ ពៅ បានសម្លឹងមើលឃើញ៣ចំណុចធំៗ ដែលនាំឲ្យអតីតមន្រ្តីគណបក្សប្រឆាំងជាច្រើនរូប បាននាំគ្នាមកសុំចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចជាហូរហែរ ក្នុងរយៈពេលចុងក្រោយនេះ ។ លោក យង់ ពៅ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៩ កក្កដា ថា “ចឹងចូលមកគណបក្សប្រជាជនកម្ពុជាហ្នឹង គឺផ្តល់ឱកាសឲ្យគាត់៣...
ពោធិ៍សាត់៖ ជនសង្ស័យ ៤ នាក់ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ ស្រាវជ្រាវឈានដល់ការចាប់ខ្លួន បានកាលពីវេលាម៉ោង ៩ និង ៥០ នាទីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ពាក់ព័ន្ធនឹងបទលួចគ្មានស្ថានទម្ងន់ទោសកាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤កន្លងទៅនេះ។ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ...
ដោយមានគំរូដឹកនាំព្រមទាំងការចង្អុលបង្ហាញរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែលត្រូវបានថ្នាក់ដឹកនាំផ្ទេរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ឲ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន បានអភិវឌ្ឍន៍គ្រប់ផ្នែកកាន់តែប្រសើរឡើង...
ថ្មីទៀតហើយ ក្មេងទំនើង ០១ក្រុមដែលមានរហស្សនាមថាក្រុម N.K.V (នាគវ័ន្ត) ចំនួន០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ធ្វើការបង្ក្រាបខណៈដែលពួកគេនាំគ្នាបង្ហោះម៉ូតូដោយមិនគិតពីហានិភ័យ នៃអាយុជីវិតផ្ទាល់ខ្លួននិងសុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ តាំងពីនៅ ចំណុចបឹងកក់ ចំណុចសួនច្បារវត្តបុទុម រហូតជាប់សំណាញ់ អាវុធហត្ថខណ្ឌដូនពេញនៅចំណុច ផ្លូវ១៣ កែងផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូល...