ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបទៅក្រុមអង្គការអន្តរជាតិ និងជនបរទេសមួយចំនួនថា សកម្មជនបរិស្ថាន ទាំង១០រូប ត្រូវបានផ្តន្ទាទោសនោះ ពុំមែនដោយសារតែការអនុវត្ត សិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាព ប្រឆាំងរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្តនៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ចេញផ្សាយនាថ្ងៃ១០ កក្កដា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា...
កំពង់ឆ្នាំង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង។ ការសំណេះសំណាលនេះ គឺ ក្រោយការអញ្ជើញ ចូលរួមផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋដល់ លោក គង់ បុរាណ ត្រូវជាកូនប្រុសបង្កើត លោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏ល្បីល្បាញរបស់កម្ពុជា។ ការផ្ដល់ក្របខ័ណ្ឌនេះ បន្ទាប់ពីហ្វេសប៊ុកមួយឈ្មោះ Boran Kong ដែលគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោកតាគង់ ណៃបានសរសេរថា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី រួមទាំងព្រះសង្ឃផង នៅរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បាននិមន្ត និង អញ្ជើញ ចុះប្រគល់ផ្ទះ មនុស្សធម៌ចំនួន ២ ខ្នង ជូនដល់ចាស់ជរាទុរគត ដោយ ១ខ្នង ជូនទៅលោកយាយ...
ពោធិ៍សាត់៖ រថយន្តប្រភេទទេសចរណ៍ចំនួន ១ គ្រឿងត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ ប្រគល់ជូនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅបម្រើការងារក្នុងវិស័យព័ត៌មាន ជាពិសេសសម្រាប់បំពាក់នូវឧបករណ៍បច្ចេកទេស ផ្សាយផ្ទាល់សម្រាប់ការិយាល័យវិទ្យុ និង ទូរទស្សន៍ជាតិខេត្តពោធិ៍សាត់។ នេះជាការយកចិត្តទុកដាក់ពីសំណាក់លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវចំពោះវិស័យព័ត៌មាន។ តំណាងអោយមន្ត្រីរាជការនៃ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់...
កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីឱ្យការគ្រប់គ្រងល្បែងស៊ីសង នៅមូលដ្ឋានទទួលបានប្រសិទ្ធិខ្ពស់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ ក្រុង ស្រុក ត្រូវតែអនុវត្តវិធានការបើកមួយ បង្ក្រាបមួយ ឬបើកមួយ បិទមួយ។ ការលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
អតីតមេដឹកនាំអាវក្រហម របស់ថៃ លោក ចាតុផន ព្រុំផាន អំពាវនាវ ឱ្យមានការតវ៉ា នៅខែក្រោយ ដើម្បីប្រឆាំង នឹងគំនិតផ្តួចផ្តើមមួយចំនួន របស់នាយករដ្ឋមន្រ្តីhttps://dap-news.com/?p=429543 អ៊ុយក្រែន ៖ ការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី លើមន្ទីរពេទ្យធំកុមារ បានសម្លាប់មនុស្សយ៉ាងតិច ៤១នាក់https://dap-news.com/?p=429622 គោលនយោបាយ របស់អាមេរិក ក្នុងការទប់ស្កាត់ចិន គឺជាការបរាជ័យ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនចំពោះលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ តាមរយៈសារលិខិតផ្ញើជូន លោក Gérard Larcher សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា...
កំពង់ឆ្នាំង៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស....