ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេង និងម៉ាស៊ូត សម្រាប់រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១-២០ កក្កដា ដោយសាំងធម្មតាឡើងថ្លៃ៤.៣០០រៀល ពោលឡើងថ្លៃ៥០រៀល ខណៈម៉ាស៊ូតតម្លៃ៤.២០០រៀលដដែល ធៀបនឹង១០ថ្ងៃមុន ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។ លោក សរ សុពុត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អតីតអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើង ប្រកបដោយប្រសិទ្ធភាព ។ ការណែនាំធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទនារសៀលថ្ងៃទី១០...
ភ្នំពេញ ៖ សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បានបង្ហាញការសប្បាយចិត្ត ចំពោះវគ្គបណ្តុះបណ្តាល របស់រាជរដ្ឋាភិបាលព្រោះ គ្រូបង្រៀនមានការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលា មានឧបករណ៍បច្ចេកទេស ទំនើបគ្រប់គ្រាន់រៀន ភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។ កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាម ផ្នែករចនាក្រាហ្វិច ដោយកុំព្យូទ័រនៅវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នាពេលខ្លីខាងមុខនេះ ក្រសួងបរិស្ថាន នឹងដាក់ចេញនូវយុទ្ធនាការជំហានទី៣ នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានភាពស្អាតតាមដងវីថី និងតាមទីសាធារណៈគ្មានសំរាម ជាពិសេសសំរាមប្លាស្ទិក នៅឆ្នាំ២០២៥។ ក្នុងពិធីបើក ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ...
ភ្នំពេញ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានផ្តាំផ្ញើឲ្យនិស្សិត អាហារូបករណ៍ ទៅសិក្សានៅជប៉ុន (JDS) គប្បីស្វែងយល់អំពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតមិត្តភាព និងទំនាក់ទំនងល្អបន្ថែមទៀតរវាងកម្ពុជា-ជប៉ុន។ ការថ្លែងផ្ដាំផ្ញើរបស់ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ធ្វើឡើងនាថ្ងៃទី១០ កក្កដា ក្នុងឱកាសអនុញ្ញាតឲ្យជ័យ លាភីចំនួន២៥រូប...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ និស្សិតជ័យលាភី អាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និងជ័យលាភីអាហារូបករណ៍ បន្តការសិក្សា នៅសាធារណរដ្ឋឆែកចំនួន ១៥នាក់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា...
ភ្នំពេញ ៖ ដោយមានការដឹកនាំ ដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង ខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល នាថ្ងៃទី១០ ខែកក្កដា បានចុះត្រួតពិនិត្យគុណភាព សាច់បង្កកដែលនាំចូល ពីប្រទេសជិតខាង តាមរយៈរថយន្ត៥គ្រឿងមានផ្ទុកសាច់បង្កកចម្រុះដូចជា ចុងស្លាបមាន់ និងគល់ស្លាបមាន់ចំនួន...
ភ្នំពេញ ៖ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ១១ កក្កដា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ កក្កដា តបតាមការអញ្ជើញ របស់លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាថៃ។...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ បានថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ ផ្សព្វផ្សាយ និងចែកកូនឈើ ព្រមទាំងវេទិកាកេសរកូលជាតិ លើកទី៤ បានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧។ ការលើកឡើង របស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញ ជាអធិបតីក្នុងបើកសម្ពោធ...