អនុវត្តតាមប្រសាសន៍ណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ យោធិន...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅថៃ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងព្រះអង្គម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក កាលពីសៀលថ្ងៃ១១ កក្កដា។ ការចូលគាល់ព្រះមហាក្សត្រថៃនេះក៏មានការអមដំណើរដោយលោក វ៉ាន់មូហាម៉ាត់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅវិមានសន្តិភាព៕
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជន ចលនាមាតាធម្មតា គឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជា នរណានោះឡើយ។ ការចេញសេចក្ដីថ្លែងការណ៍នេះ ក្រោយក្រុមអ្នកជំនាញ សិទ្ធិមនុស្សអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ៤ កក្កដា មួយធ្វើឲ្យមានចេតនាបំភ័ន្ត សាធារណជនទាំងស្រុង...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា រដ្ឋបាលខេត្ត ពុំមានការបិទមិនឲ្យហែទីងមោងនោះទេ ហប៉ុន្តែស្នើសុំឲ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបានគុណតម្លៃសិល្បៈវប្បធម៌ខ្មែរ ។ ការលើកឡើងរបស់ លោក គួច ចំរើន បន្ទាប់ពីនៅលើបណ្ដាញា សង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទ មិនឲ្យមានការដង្ហែទីងមោង នៅតាមផ្លូវសាធារណៈ...
ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភាប្រទេសថៃ ព្រមទំាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទំាងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ នៅគ្រប់កម្រិត ។ ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃគឺ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក វ៉ាន់មូហាម៉ាត់...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តត្បូងឃ្មុំ ទេីបចូលកាន់តំណែងថ្មីយកចិត្តទុកដាក់ ពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ពិសេសធានាការពារបូរណភាពទឹកដី ទប់ស្កាត់ឱ្យបាន នូវការនាំចូលទំនិញគ្មានគុណភាព ដើម្បីសុខមាលភាពប្រជាជន ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ប៉ែន កុសល្យ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រ គម្រោងវិនិយោគ ជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ Relay and Converter ចំនួន ០៧ មុខ (កញ្ចប់លេខ ០២) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ចូន អគ្គិសនី (ផែនការឆ្នាំ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ...